Nissan Navara ឆ្នាំ ២០២១ លក់នៅថៃ តម្លៃចាប់ពី ១៩ ៦០០ដុល្លារ

រថយន្ត Nissan Navara ស៊េរី​ឆ្នាំ ២០២១ ដែល​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​បាន​បង្ហាញ​ខ្លួន​ដល់​ពិភពលោក​កាល​ពី​ដើម​ខែ​វិច្ឆិកា ហើយ​ពេល​នេះ Nissan បាន​ជ្រើស​យក​ប្រទេស​ថៃ​ជា​ទីផ្សារ​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍​សម្រាប់​ការ​ដាក់​លក់​រថយន្ត​ភីកអាប់​ថ្មី​នេះ។

​នៅ​លើ​ទីផ្សារ​ប្រទេស​ថៃ​ រថយន្ត Nissan Navara ស៊េរី​ថ្មី​នឹង​ត្រូវ​ប្រកួត​​ប្រជែង​នឹង​​រថយន្ត Isuzu D-Max, Toyota Hilux, Chevrolet Colorado, Mitsubishi Triton, Mazda BT-50 និង Ford Ranger ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Nissan Navara ដែល​លក់​នៅ​ថៃ​ ​មាន​ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣លីត្រ ដែលផលិត​កម្លាំងបាន ១៦៣សេះ និងប្រើប្រអប់លេខដៃ ៦វគ្គ។ វា​ក៏​មាន​ប្រភេទ​ម៉ាស៊ីន​​ ២,៣លីត្រ កម្លាំង ១៩០សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​អូតូ ឬ​លេខ​ដៃ ៧​វគ្គ​ផង​ដែរ។

រថយន្ត Navara ស៊េរី​ឆ្នាំ ២០២១ នឹង​ដាក់​លក់​នៅ​ទីផ្សារ​ប្រទេស​ថៃ​ចាប់​ពី​ខែ​ធ្នូ​ត​ទៅ ដោយ​មាន​ចំនួន​បី​ជម្រើស​ មាន Pro Series, Double Cab និង King Cab ជា​មួយ​តម្លៃ​មាន​ចាប់​ពី​ប្រមាណ ១៩ ៦០០​ដុល្លារ ដល់ ៣៧ ៧០០​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម