បិតា Tesla ឡើងក្លាយជាបុគ្គលមានជាងគេក្នុងលោកលំដាប់ទី៣

តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន Tesla មាន​ការ​កើន​ឡើង​ជាង ៤០​ពាន់​លាន​ដុល្លារ ក្រោយ​ពីក្រុមហ៊ុន​ ​S&P Dow Jones Indices បាន​បញ្ជាក់​អំពី​ការ​ដាក់​បញ្ចូល​ Tesla ក្នុង​សន្ទស្សន៍​ទីផ្សារ S&P 500 Index ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ​ត​ទៅ។

តម្លៃ​​ក្នុង​មួយ​ភាគហ៊ុន​របស់ Tesla មាន​ការ​កើន​ឡើង​ដល់ ១២% ដែល​ធ្វើ​ឲ្យ​តម្លៃ​លើ​ទីផ្សារ​របស់​ក្រុមហ៊ុន​មាន​ជាង ៤៤០​ពាន់​លាន​ដុល្លារ។ ការ​កើន​ឡើង​តម្លៃ​ហ៊ុន​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​លោក Elon Musk កើន​ឡើង ១៥​ពាន់​លាន​ដុល្លារ​ផង​ដែរ ដែល​កើន​ដល់ ១១៧,៥​ពាន់​លាន​ដុល្លារ ក្លាយ​ជា​បុគ្គល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​ក្នុង​លោក​លំដាប់​ទី​បី ដោយ​បាន​នាំ​មុខ​​លោក Mark Zuckerberg។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla នឹង​មាន​ឈ្មោះ​ជា​មួយ​ក្រុមហ៊ុន​ធំៗ​ដទៃ​ទៀត​ដូច​ជា​ Apple, Amazon, Google និង Microsoft នៅ​លើ​សន្ទស្សន៍​ទីផ្សារ S&P 500 Index ដោយ​ Tesla នឹង​​​ត្រូវ​មាន​ឈ្មោះ​​​ក្នុង​ចំណោម​ក្រុមហ៊ុន​មាន​តម្លៃ​ជាង​គេ​ទាំង ១០ នៅ​ក្នុង​ខែ​ធ្នូ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម