McLaren បានធ្វើការបញ្ជាក់ជាផ្លូវការថារថយន្ត Hybrid មហាកម្លាំងជំនាន់ថ្មីរបស់ខ្លួន ដែលគ្រោងនឹងបញ្ចេញលក់លើទីផ្សារនាដើមឆ្នាំក្រោយនេះ គឺនឹងមានឈ្មោះថា “Artura”។
រថយន្ត Artura នឹងមានប្រើប្រាស់ម៉ាស៊ីនថ្មីប្រភេទ Twin-Turbocharged ៦ស៊ីឡាំង ដែលមានរូបរាងតូច ដែលដំណើរការជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ។ រថយន្ត Artura នេះដែរក៏នឹងអាចបើកបរដោយប្រើកម្លាំងអគ្គិសនីសុទ្ធ ក្នុងរយៈចម្ងាយមួយដែលសមល្មមសម្រាប់ការបើកបរក្នុងក្រុងជាប្រចាំថ្ងៃ។ នេះបើតាមការបង្ហើបពី McLaren។
រថយន្ត Artura ក៏នឹងជារថយន្តដំបូងគេដែលផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងថ្មី ដែលបានកែសម្រួលជាពិសេសសម្រាប់ប្រព័ន្ធម៉ាស៊ីន Hybrid ហើយវាបានឌីហ្សាញ និងផលិតឡើងដោយមជ្ឈមណ្ឌល Composites Technology របស់ក្រុមហ៊ុនផ្ទាល់៕