ឡានសេដានប្រណីតរបស់បារាំង ចេញជាផ្លូវការ តម្លៃចាប់ពីជាង ៥ម៉ឺនដុល្លារ

រថយន្ត​ Sedan ប្រណីត​ម៉ូដែល​ DS 9 បាន​ចេញ​​ជា​ផ្លូវ​ការ​នៅ​លើ​ទីផ្សារ​អឺរ៉ុប ជា​មួយ​តម្លៃ​ចាប់​ពី​ប្រមាណ ៥៦ ៧៧៤​ដុល្លារ និង​ថ្លៃ​បំផុត​គឺ​មាន​តម្លៃ ៩៥ ២១៨ដុល្លារ។

រថយន្ត​ DS 9 មាន​ដាក់​លក់​ជា​មួយ​ជម្រើស​ម៉ាស៊ីន​ចំនួន​បី​នា​ពេល​បច្ចុប្បន្ន​ដោយ​ចាប់​ផ្ដើម​ពី​ម៉ាស៊ីន PureTech 225 ​តាម​ពី​ក្រោយ​ដោយ​ម៉ាស៊ីន Plug-in Hybrid ចំនួន​ពីរ​ដែល​​មាន​ឈ្មោះ​ថា E-TENSE 225 និង E-TENSE 4×4 360។ រថយន្ត​នេះ​នឹង​មាន​នូវ​បន្ថែម​ប្រភេទ E-TENSE 250 ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ផង​ដែរ។ ចំពោះ​ DS E-TENSE 4×4 360 មាន​ប្រើ​ប្រាស់​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ ជា​មួយ​នឹង​ម៉ាស៊ីន​​សាំង​ PureTech ​ ដែល​អាច​ផលិត​កម្លាំង​បាន​សរុប ៣៥៥​សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ​មុខងារ​ទំនើប​ និង​បច្ចេកវិទ្យា​សុវត្ថិភាព​វិញ​នៅ​លើ​រថយន្ត DS 9 ក៏​មាន​បំពាក់​ដោយ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​ Level 2, មុខងារ​ DS Active Scan Suspension, អំពូល​ភ្លើង​ DS Active LED Vision, ប្រព័ន្ធ​សំឡេង Focal Electra, ប្រព័ន្ធ​បញ្ឆេះ​ម៉ាស៊ីន​ដោយ​មិន​ប្រើ​សោ, មុខងារ DS Night Vision, មុខងារ Driver Attention Monotoring, មុខងារ Active Blind Spot Monitoring, Extended Traffic Sign Recognition និង​មុខងារ​ Active Safety Brake ផង​ដែរ។

រថយន្ត DS 9 មាន​ជម្រើស​ពណ៌​ចំនួន​ប្រាំ​គឺ​ពណ៌​​ Pearl White, Midnight Blue, Pearl Crystal, Artense Grey និង​ពណ៌​ Perla Nera Black ហើយ​រថយន្ត​នេះ​រំពឹង​ថា​ដឹក​ជញ្ជូន​ជូន​អតិថិជន​ចាប់​ពី​ខែ​កញ្ញា​ ឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម