បន្ទាប់ពីម៉ូឌែលឆ្នាំមុន ពុំទទួលបានពាន់រង្វាន់ផ្នែកសុវត្ថិភាព ដោយសារមិនមានបំពាក់ប្រព័ន្ធការពារការប៉ះទង្គិចស្តង់ដារមួយចំនួន បានធ្វើអោយក្រុមហ៊ុន Toyota បានបន្តការផលិតរថយន្តរបស់ខ្លួន ជាមួយការបំពាក់កញ្ចប់សុវត្តិភាពដែលមានឈ្មោះថា Safety Sense 2.5 active safety ដែលមានមុខងារសុវត្តិភាពជាច្រើនដូចជា Adaptive cruise control, Lane-keep assist, Pedestrian detection, Road sign assist និង អំពូលបំភ្លឺ ប្រភេទHigh beams ដែលមានមុខងារ ឡើងចុះអូតូ។
ជាមួយការបំពាក់កញ្ចប់សុវត្តិភាពថ្មីដែលមានឈ្មោះថា Safety Sense 2.5 active safety បានធ្វើអោយ រថយន្តចំនួន ២ម៉ូឌែលរបស់ខ្លួនគឺ Toyota CH-R ឆ្នាំ២០២១ និង Toyota Camry ឆ្នាំ២០២១ បានទទួលចំណាត់ថ្នាក់សុវត្ថិភាពកំពូល ពីការវាយតំលៃរបស់ Insurance Institute for Highway Safety (IIHS)។
ប៉ុន្តែតាមការរាយការណ៍របស់ IIHS ម៉ូឌែល Toyota CH-R ប្រភេទ LE និង XLE មានការទទួលបានពិន្ទុអន់ ផ្នែក Top Safety Pick+ ដោយសារចង្កៀង LED ដែលបំពាក់នៅលើ CH-R ប្រភេទ LE និង XLE គឺពុំមានភាពមើលឃើញច្បាស់គ្រាប់គ្រាន់ ទៅលើផ្លូវ។ រីឯ CH-R ប្រភេទពិសេស ទទួលបានពិន្ទុល្អ។ ចំណែក Toyota Camry គឺទទួលបានពិន្ទុល្អ ផ្នែក Top Safety Pick+ ដោយសារចង្កៀង LED ដែលបំពាក់នៅលើ Camry គឺមានភាពមើលឃើញច្បាស់គ្រាប់គ្រាន់ ទៅលើផ្លូវ។
ចំពោះតម្លៃរបស់ Toyota CH-R ឆ្នាំ២០២១ គឺមានតម្លៃចាប់ពី ២១ ៤៤៥ដុល្លារ ដល់ ២៦ ៥០០ដុល្លារ៕