Nissan Kicks សេរ៊ីឆ្នាំ២០២១ ចេញផ្លូវការ ជាមួយរូបរាងយ៉ាងហំ

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្ត Nissan Kicks សេរ៊ីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការសម្រាប់ទីផ្សារសហរដ្ឋអាមេរិច​ ។

ជាមួយរូបរាងខាងក្រៅរបស់រថយន្ត Kicks សេរ៊ីឆ្នាំ២០២១ បានបំពាក់ថ្មីជាមួយ ប៉ាណាខាងមុខជារាងអក្សរ V ត្រួតស៊ីគ្នា( Double V-motion) នឹងទទួលការអាប់ដេតទៅលើ ចង្កៀងមុខ-ក្រោយ ប្រភេទ LED, អំពូលកាត់អ័ព្ទ ប្រភេទ LED Fog Lights, កាងក្រោយ និង ស្ទាយកង់ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលដល់ខាងក្នុងកាប៊ីន បានបំពាក់ជាមួយ អេក្រង់បង្ហាញព័ត៍មានទំហំ ៧អ៊ីញ, រន្ធ USB Type-C, អេក្រង់កម្សាន្ត ទំហំ ៨អ៊ីញ ដែលមានមុខងារ Android Auto និង Apple CarPlay, Intelligent Around View Monitor និងប្រព័ន្ធស្តាប់តន្រ្តី ប្រភេទ Bose។

សម្រាប់រថយន្ត Kicks បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៦លីត្រ ចំនួន ៤ស៊ីឡាំង បង្កើតកម្លាំងបាន ១២២សេះ កម្លាំងរមួល ១៥៥ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប្រអប់លេខ Xtronic CVT បញ្ចូនកម្លាំងទៅកាន់កង់មុខ។ បន្ថែមពីនេះ វានិងមានវត្តមាននៅលើទីផ្សារ នាខែកុម្ភះ ចំណែកតម្លៃនឹងប្រកាសនៅពេលជិតចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម