Nissan GT-R50 ផលិតតែ ៥០ គ្រឿងគត់ ឯតម្លៃវិញថ្លៃជាង GT-R ធម្មតា ៦ ដង

ថ្មីៗនេះ Nissan បាន​បញ្ចេញ​រថយន្តស្ព័រម៉ូដែល​ពិសេស​ថ្មី គឺ GT-R50 ដែល​រចនា​ឡើង​ដោយ​ក្រុមហ៊ុនអ៊ីតាលី Italdesign។

Nissan GT-R50 មាន​តម្លៃ​រហូត​ដល់​ទៅ ១,២ លាន​ដុល្លារ ហើយ​ផលិត​​ត្រឹមតែ ៥០ គ្រឿង​ប៉ុណ្ណោះ ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៥០ នៃ​ម៉ូដែល GT-R និង ក្រុមហ៊ុន Italdesign។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GT-R50 ប្រើ​ម៉ាស៊ីន​ចំណុះ ៣,៨ លីត្រ Twin-turbo ទំហំ ៦ ស៊ីឡាំង ដូច​ម៉ូដែល GT-R ធម្មតា​ដែរ ប៉ុន្តែ​វា​ត្រូវ​បាន​កែច្នៃ​ដោយ Nismo ដែល​អាច​បង្កើត​កម្លាំង​បាន ៧២០ សេះ ពោល​គឺ​ខ្លាំង​ជាង ម៉ូដែល GT-R Nismo ទៅ​ទៀត។

គួរឲ្យដឹងដែរថា រថយន្ត Nissan GT-R Nismo ធម្មតា មានតម្លៃត្រឹមតែ ១៧៥ ៤៥០ ដុល្លារប៉ុណ្ណោះ ពោលគឺថោកជាង GT-R50 នេះដល់ទៅ ៦ ដងឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម