រថយន្ត BMW 4-Series Convertible ជំនាន់ថ្មី នឹងត្រូវចេញលក់នៅក្នុងប្រទេសអូស្ត្រាលី នាដើមឆ្នាំក្រោយ ដោយផ្តល់ជម្រើសម៉ាស៊ីនចំនួន ៣ ហើយមានតម្លៃចាប់ពី ៨៩ ៩០០ដុល្លារអូស្ត្រាលី ឬ ៦៨ ៤៤០ដុល្លារអាមេរិក សម្រាប់ប្រភេទ Base Model ដែលមានបំពាក់ Optoin “M Sport Package” មកស្តង់ដារតែម្តង។
ត្រកូល 4-Series Convertible ឆ្នាំ២០២១ នេះ នឹងចាប់ផ្តើមពីម៉ូដែល 420i ដែលបំពាក់ម៉ាស៊ីនសាំង TwinPower Turbo ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ។ បន្ទាប់មកទៀតគឺ 430i មានតម្លៃចាប់ពី ១០៧ ៩០០ដុល្លារអូស្ត្រាលី ឬ ៨២ ១៤០ដុល្លារអាមេរិក ក៏បំពាក់ម៉ាស៊ីនដូចគ្នាដែរ តែមានកម្លាំង ២៥៥សេះ។
ចុងក្រោយបង្អស់គឺ M440i xDrive មានតម្លៃចាប់ពី ១៣៥ ៩០០ដុល្លារអូស្ត្រាលី ឬ ១០៣ ៤៥០ដុល្លារអាមេរិក បំពាក់ម៉ាស៊ីនសាំង TwinPower Turbo ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរមកស្តង់ដារ ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី៕