Hyundai និង Kia ជោគជ័យខ្លាំងជាងគេលើទីផ្សារអាមេរិកនៅឆ្នាំ ២០២០

ផ្អែក​តាម​ JD Power បាន​ឲ្យ​ដឹង​ថា​ចន្លោះ​ពី​ខែ​មករា​ ដល់​ខែ​វិច្ឆិកា​​នៃ​ឆ្នាំ ២០២០​ ​ទីផ្សារ​រថយន្ត​នៅ​សហរដ្ឋអាមេរិក​មាន​ការ​ធ្លាក់​ចុះ ១២% បើ​ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៩។ ការ​ធ្លាក់​ចុះ​នេះ​ក៏​ដោយ​សារ​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​ Kia និង Hyundai ហាក់​អាច​ឈរ​ជើង​បាន​រឹង​មាំ​ជាង​គេ។

អ្នក​វិភាគ​ទីផ្សារ​មក​ពី Cox Automative បាន​និយាយ​ដូច​នេះ​ថា ៖ “ទីផ្សារ​សម្រាប់​ក្រុមហ៊ុន​រថយន្ត​ទាំង​អស់​សុទ្ធ​តែ​មាន​ការ​ធ្លាក់​ចុះ ប៉ុន្តែ​សម្រាប់ Hyundai និង Kia ហាក់​ដូច​ជា​ចេញ​មក​ខ្លាំង​ក្លា​ជាង​គេ។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុផល​ចម្បង​ដែល​ Hyundai និង Kia នៅ​តែ​អាច​ធ្វើ​បាន​ល្អ​ក្នុង​វិបត្តិ​កូវីដ​១៩​នោះ​ គឺ​ដោយ​សារ​តែ​ការ​បង្ហាញ​ចេញ​រថយន្ត​ថ្មីៗ​ជា​ច្រើន​ពី​សំណាក់​ក្រុមហ៊ុន​ទាំង​ពីរ ជាក់​ស្ដែង​ដូច​ជា​រថយន្ត​ Kia Telluride ដែល​ជា SUV ដ៏​ពេញ​និយម​មួយ។

បន្ថែម​ពី​នេះ​ដែរ ការ​គ្រប់គ្រង​បាន​ល្អ​លើ​ជំងឺ​កូវីដ​១៩​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង មាន​ន័យ​ថា​សង្វាក់​ផលិតកម្ម​នៅ​រោងចក្រ​ផលិត​រថយន្ត​របស់​ក្រុមហ៊ុន​ទាំង​ពីរ​មិន​សូវ​ប៉ះពាល់​ខ្លាំង​ដូច​ជា​ក្រុមហ៊ុន​ដទៃ​ឡើយ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម