តំណែងជារថយន្តដែលលក់ដាច់ជាងគេនៅប្រទេសអង់គ្លេសប្រចាំខែធ្នូ គឺត្រូវបានកាន់កាប់ដោយ Tesla Model 3 ដែលអាចលក់ដាច់បានច្រើនជាងគូប្រជែងខ្លាំងដទៃទៀតមានដូចជា Volkswagen Golf និង Ford Fiesta។
រថយន្តអគ្គិសនីរបស់អាមេរិកនេះ អាចលក់ចេញបាន ៥ ៧៩៨គ្រឿង កាលពីខែធ្នូ ខណៈដែលរថយន្ត Volkswagen Golf លក់ចេញបាន ៤ ៤៧០គ្រឿង និងរថយន្ត Ford Fiesta អាចលក់ចេញបានសរុប ៣ ៣៦៧គ្រឿង។
គួរដឹងថានេះជាលើកទីពីរហើយដែល Tesla បានស្ថិតនៅតំណែងលេខ១ ដែលលើកទីមួយគឺកាលពីខែមេសាឆ្នាំ ២០២០។ ចំនួនលក់កាលពីខែធ្នូរបស់ Tesla Model 3 មានការកើនឡើងដោយសារការអាប់ដេតទ្រង់ទ្រាយធំដែលបានទៅដល់ប្រទេសអង់គ្លេសកាលពីខែវិច្ឆិកា៕