BMW M3 និង M4 ឆ្នាំ២០២១ ចេញលក់ផ្លូវការ តម្លៃចាប់ពី ១០ម៉ឺនដុល្លារ

BMW បានបើកឲ្យអតិថិជនរបស់ខ្លួនធ្វើការបញ្ជាទិញជាផ្លូវការ នូវរថយន្ត M3 Sedan និង M4 Coupe ជំនាន់ថ្មី ស៊េរីឆ្នាំ២០២១ នៅក្នុងប្រទេសអង់គ្លេស។

រថយន្ត BMW M3 Sedan និង M4 Coupe ទាំង ២ នេះ គឺមានតែជម្រើសម៉ូដែល Competition ប៉ុណ្ណោះ ហើយមានតម្លៃចាប់ពី ១០០ ៩៤០ដុល្លារ និង ១០២ ៧០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃប៉ុណ្ណោះ ពួកវាផ្តល់នូវលក្ខណៈពិសេសជាច្រើន ដូចជា កៅអីស្ព័រចុច, ដៃចង្កូត M, Carbon Fiber, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, កុងទ័របាញ់លើកញ្ចក់, អេក្រង់កម្សាន្ត ១០,២៥អ៊ីញ និង កុងទ័រឌីជីថល ១២,៣អ៊ីញ មកស្តង់ដារតែម្តង។

បន្ថែមពីនេះ អតិថិជនក៏ទទួលបានចង្កៀងមុខប្រភេទ LED, យ៉ាន់មុខ ១៩អ៊ីញ, យ៉ាន់ក្រោយ ២០អ៊ីញ, បូម adaptive suspension និង កាមេរ៉ាជំនួយពេលចូលចត ៣៦០ដឺក្រេ ជាដើម។

រថយន្ត M3 និង M4 ឆ្នាំ២០២១ បំពាក់ម៉ាស៊ីន twin-turbocharged ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៥០៣សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់ក្រោយ RWD ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៩វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម