ទាយដឹងអត់ថាឡាន Lamborghini មួយណាលក់ដាច់ជាងគេនៅឆ្នាំ ២០២០?

Lamborghini បានបញ្ចេញតួលេខនៃចំនួនលក់សម្រាប់ឆ្នាំ ២០២០ ដែលឃើញថាចំនួនលក់សរុបមានការធ្លាក់ចុះ ៩% ដោយសារកត្តានៃការបិទរោងចក្រផលិតរហូតដល់ ៧០ថ្ងៃ កាលពីអំឡុងដើមឆ្នាំ ២០២០ ពេលដែលជំងឺកូវីដ១៩ចាប់ផ្ដើមរាតត្បាតខ្លាំង។

នៅពេញមួយឆ្នាំ ២០២០ ក្រុមហ៊ុនអ៊ីតាលីមួយនេះអាចលក់រថយន្តបានសរុប ៧ ៤៣០គ្រឿងនៅទូទាំងពិភពលោក ដែលធ្លាក់ចុះពីចំនួនលក់ ៨ ២០៥គ្រឿងកាលពីឆ្នាំមុន។ ក្នុងចំណោមរថយន្តទាំងអស់ មានរថយន្ត Urus លក់ដាច់បានច្រើនជាងគេដែលលក់បាន ៤ ៣៩១គ្រឿង បន្ទាប់មកគឺរថយន្ត Huracan ដែលលក់បាន ២ ១៩៣គ្រឿង និងរថយន្ត Aventador លក់បាន ៨៤៦គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីផ្សារធំរបស់ Lamborghini កាលពីឆ្នាំ ២០២០ គឺសហរដ្ឋអាមេរិកដែលលក់ចេញបាន​​ ២ ២២៤គ្រឿង បន្ទាប់មកមានអាល្លឺម៉ង់ (៦០៧គ្រឿង), ចិន ហុងកុង ម៉ាកាវ (៦០៤គ្រឿង), ជប៉ុន (៦០០គ្រឿង), ចក្រភពអង់គ្លេស (៥១៧គ្រឿង), អ៊ីតាលី​ (៣៤៧គ្រឿង) និងកូរ៉េខាងត្បូង (៣០៣គ្រឿង)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម