ភីកអាប់ Ridgeline សេរ៊ីថ្មីរបស់ហុងដា បង្ហាញមុខជាមួយរូបរាងកាន់តែរឹងមាំ

(សហរដ្ឋអាមេរិច) រថយន្ត Honda Ridgeline សេរ៊ីឆ្នាំ ២០២១ ដែលមានការរចនាថ្មីឆ្នាំ ២០២១ នឹងចាប់ផ្តើមទៅដល់តំណាងចែកចាយរបស់ខ្លួនទូទាំងសហរដ្ឋអាមេរិច នៅថ្ងៃទី២ ខែ កុម្ភ:នេះ ដោយមានការរចនាផ្នែកខាងក្រៅយ៉ាងរឹងមាំ ដែលភ្ជាប់ជាមួយពាក្យ” Unmatched Versatility”។

Honda បានប្រើប្រាស់នូវប្រភេទដែកដ៏រឹងម៉ាំ របស់ A-pillars forward ធ្វើការរចនាថ្មីទៅលើម៉ូឌែលឆ្នាំ ២០២១នេះ។ សម្រាប់រូបរាងខាងក្រៅរបស់ Ridgelineក៏មិនខុសគ្នាពីម៉ូឌែលសេរ៊ីចាស់ផងដែរ ដោយបានបំពាក់ជាមួយ ប៉ាណាថ្មី, ចង្កៀងមុខប្រភេទ LED, យ៉ាន់កង់ ទំហំ ១៨អ៉ីញ និងកាងក្រោយ។ បន្ថែមពីនេះ អតិថិជនក៏អាចបន្ថែមជាមួយកញ្ចប់ HPD ដែលមានតម្លៃ ២ ៨០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្នុងនៃរថយន្ត Honda បានបន្ថែមប៊ូតុងសម្លេងទៅលើអេក្រង់កម្សាន្ត និងបន្ថែមនូវរន្ធសាកថ្ម ផងដែរ។ ហើយ ប្រព័ន្ធសុវត្តិភាព​ និងមុខងារជំនួយការបើកបរ Hondaក៏បានបំពាក់ស្តង់ដាផងដែរ រួមមាន៖ Collision Mitigation Braking System, Lane Keeping Assist System, Road Departure Mitigation និងAdaptive Cruise Control។

Ridgeline សេរ៊ីថ្មីនេះ ក៏មិនខុសប្លែកពីម៉ូឌែលចាស់ដែរ គឺបំពាក់ជាមួយម៉ាស៊ីនចំណុះ​ ៣,៥លីត្រ V6 បង្កើតកម្លាំងបាន ២៨០សេះ ប្រើប្រាស់ប្រអប់លេខ ៩វគ្គអូតូ និងប្រព័ន្ធប៉ុងពីរ (AWD)។ សម្រាប់តម្លៃរបស់ ​ Honda Ridgeline សេរ៊ីឆ្នាំ ២០២១នេះ មានតម្លៃចាប់ពី ៣៧ ៦៦៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម