រដ្ឋាភិបាលកំពុងពង្រឹងបន្ថែមក្នុងការត្រួតពិនិត្យអំពីការបង់ពន្ធផ្លូវ ហើយអង្គនាយកដ្ឋានគយនិងពន្ធតែងតែធ្វើការប្រមូលពន្ធផ្លូវគ្រប់ប្រភេទយានយន្តទាំងអស់ប្រចាំឆ្នាំចន្លោះពីខែមិថុនាដល់ខែកក្កដាជារៀងរាល់ឆ្នាំ។ ពន្ធផ្លូវសម្រាប់យានយន្តគឺអាស្រ័យលើទំហំម៉ាស៊ីននិងតម្លៃពន្ធផ្លូវគឺសំដៅទៅលើមធ្យោបាយដឹកជញ្ជូននិងយានយន្តត្រូវគិតតាមស៊េរីឆ្នាំនិងទំហំស៊ីឡាំងគិតជាcc។
ពន្ធផ្លូវសម្រាប់រថយន្តស៊េរីមុន គឺមានតម្លៃខ្ពស់ដូចជារថយន្ត Lexus RX330 ស៊េរីឆ្នាំ២០០៤ ដែលមានកម្លាំងម៉ាស៊ីនចំណុះ ៣,០ ដែលត្រូវចំណាយប្រមាណ ៦០ម៉ឺនរៀលសម្រាប់ពន្ធផ្លូវ ពីព្រោះការរចនានៃរថយន្តម៉ូឌែលនេះបានប្រើជាមួយម៉ាស៊ីនធំ ហើយម៉ាស៊ីនធំវានឹងស៊ីប្រេងឥន្ធនៈច្រើនជាងរថយន្តដែលមានចំណុះម៉ាស៊ីនតូចសម្រាប់ការបើកបរក្នុងក្រុង ហើយវានឹងចំណាយកាន់តែច្រើនទៅលើការបង់ពន្ធផ្លូវនិងសេវាកម្មថែទាំដូចជាប្រេងម៉ាស៊ីនផងដែរ។ ប្រសិនបើអ្នកកំពុងស្វែងរកឬជ្រើសរើសយានយន្តថ្មីសូមប្រុងប្រយ័ត្នចំពោះការពិតដែលថារថយន្តដែលបំពាក់ដោយម៉ាស៊ីនធំនោះវានឹងស៊ីប្រេងឥន្ធនៈច្រើនជាងរថយន្តដែលមានម៉ាស៊ីនតូចៗដែលនឹងប៉ះពាល់ដល់ការចំណាយជាប្រចាំរបស់អ្នក។
ជាឧទាហរណ៍ ក្រុមហ៊ុន MG Cambodia បានកំពុងនាំចូលរថយន្តមកកាន់ទីផ្សារប្រទេសកម្ពុជាជាមួយនឹងរថយន្តប្រភេទ SUV និងរថយន្ត Sedan ដែលបូករួមមកជាមួយនូវម៉ាស៊ីនតួបូរចំណុះ១.៥លីត្រ, ២.០លីត្រ ហើយមាន ៤ស៊ីឡាំងដើម្បីកាត់បន្ថយការចំណាយប្រចាំដោយការវាស៊ីប្រេងឥន្ធនៈតិច និងចំណាយសម្រាប់ពន្ធផ្លូវត្រឹមតែ ១៥ម៉ឺនរៀលតែប៉ុណ្ណោះសម្រាប់គ្រប់ម៉ូឌែលដូចជារថយន្ត MG ZS, MG 6, RX5 និង HS ត្រឹមតែ ២០ម៉ឺនរៀលសម្រាប់ម៉ូឌែល MG RX8។ ជាការពិតណាស់បច្ចេកវិទ្យានៃរថយន្តថ្មី គឺមានការសន្សំសំចៃខ្ពស់ដោយផលិតឡើងនូវទំហំម៉ាស៊ីនតូចជាងមុនតែបន្ថែមជាមួយនឹងតួបូរដែលផ្តល់នូវថាមពលដល់រថយន្តកាន់តែខ្លាំង។ គ្រប់ស៊េរីរថយន្ដម៉ាក MG ទាំងអស់ជារថយន្ដដែលមានការរីកចម្រើនជាងគេបំផុតសម្រាប់ការបើកបរក្នុងទីក្រុង ហើយផ្ដល់ជូននូវតម្លៃសមរម្យ, ផាសុខភាព និងងាយស្រួលបើកបរផងដែរ។
នេះអាចជារបាយការណ៏ដែលបង្ហាញពីអត្ថប្រយោជន៏របស់រថយន្តថ្មីដោយសារតម្លៃសមរម្យ ហើយការប្រើប្រាស់ប្រចាំថ្ងៃក៏សន្សំសំចៃដែរ។ មួយវិញទៀតនោះគឺបង្ហាញពីទីផ្សាររថយន្តមួយទឹកក៏កំពុងជួបការលំបាកខ្លាំងនៅឆ្នាំ ២០២០ជាមួយនឹងការធ្លាក់ចុះប្រមាណ ៤០ភាគរយ។