Toyota Camry ឆ្នាំ២០២១ មានលក់លើទីផ្សារអាស៊ីហើយ តម្លៃចាប់ពីជាង ៣ម៉ឺនដុល្លារ

រថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២១ ដែលមានការផ្លាស់ប្ដូររូបរាងបន្តិចបន្តួចនោះបានចេញលក់លើទីផ្សារអាមេរិក​ និងអឺរ៉ុបកាលពីខែកក្កដាឆ្នាំ ២០២០ កន្លងទៅនេះ ហើយពេលនេះវាចាប់ផ្ដើមមានលក់លើទីផ្សារអាស៊ី ដោយជប៉ុនគឺជាទីផ្សារដំបូងគេដែលមានលក់រថយន្តនេះ។

រថយន្តដែលលក់នៅទីផ្សារអាស៊ី មានរូបរាងស្រដៀងនឹងប្រភេទដែលលក់នៅអឺរ៉ុប និងអាមេរិកដែរ ពោលគឺមានការផ្លាស់ប្ដូររូបរាងខាងក្រៅបន្តិចដោយមានការថែមកាងខាងមុខថ្មី ជាមួយបំពង់ស៊ីមាំងបញ្ឆោត, ផ្លាស់ប្ដូរភ្លើងស៊ីញ៉ូក្រោយ, មានផ្ទាំងប៉ាណាធំជាងមុន និងការផ្លាស់ប្ដូរតូចៗជាច្រើនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះគ្រឿងម៉ាស៊ីនវិញ​គឺមានតែជម្រើសប្រភេទ Hybrid ដែលប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ដែលភ្ជាប់នឹងម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងសរុបបាន ២០៨សេះ សម្រាប់ប្រភេទប៉ុង១ ចំណែកប្រភេទប៉ុងពីរអាចផលិតកម្លាំងបាន ២១៥សេះ។

នៅទីផ្សារប្រទេសជប៉ុនរថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២១ គឺមានតម្លៃចាប់ពីប្រមាណ ៣៣ ១៨៧ដុល្លារ ដល់ប្រមាណ​ ៤២ ៦០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម