រថយន្ត Mercedes-Benz C-Class ស៊េរីឆ្នាំ២០២២ នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី២៣ ខែកុម្ភៈ ខាងមុខនេះ ប៉ុន្តែអ្នក Review ជនជាតិអាល្លឺម៉ង់ប៉ុន្មាននាក់ មានឱកាសធ្វើតេស្តគំរូរថយន្ត C-Class ជំនាន់ថ្មីនោះបាត់ទៅហើយ។
តាមរយៈវីដេអូនោះបង្ហាញឲ្យឃើញលម្អិតទាំងផ្នែកខាងក្រៅ និងខាងក្នុងកាប៊ីន ដែលទទួលបានការផ្លាស់ប្តូរខ្លាំងមែនទែន។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ការបំពាក់អេក្រង់កម្សាន្ត Touchscreen បញ្ឈរស្រដៀងទៅនឹងម៉ូដែល S-Class ជំនាន់ថ្មី ខណៈអេក្រង់នោះមានមុខងារផែនទី និងកន្លែងសារ៉េម៉ាស៊ីនត្រជាក់ផងដែរ។ ជាមួយគ្នានេះផងដែរ C-Class ឆ្នាំ២០២២ ក៏បំពាក់កុងទ័រឌីជីថល ហើយមានដៃចង្កូតស្រដៀងទៅនឹងម៉ូដែល S-Class ទៀតផង។
លើសពីនេះទៅទៀត ការឌីហ្សាញផ្នែកខាងក្រៅ ក៏នឹងមានភាពស្រដៀងគ្នាច្រើនជាមួយ S-Class ក៏ដូចជា E-Class ជំនាន់ថ្មីផងដែរ ហើយអ្វីដែលផ្លាស់ប្តូរខ្លាំងបំផុត គឺចង្កៀងមុខ និងចង្កៀងក្រោយរបស់វា៕
ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖