នៅទីបំផុត ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្តប្រភេទ Sedan ខ្នាតធំថ្មីរបស់ជាផ្លូវការ គឺម៉ូដែល K8 ប៉ុន្តែបានអះអាងថា នឹងមិននាំយកទៅលក់នៅសហរដ្ឋអាមេរិកឡើយ។
យោងតាមអ្នកនាំពាក្យនៃក្រុមហ៊ុន Kia Motors America បានឲ្យដឹងថា ពួកគេគ្មានគម្រោងនាំយករថយន្ត Kia K8 មកលក់ឡើយ។
រថយន្ត Kia K8 ត្រូវបានឌីហ្សាញដើម្បីជំនួសតំណែងម៉ូដែល K7 ឬត្រូវគេហៅឈ្មោះថា Cadenza នៅសហរដ្ឋអាមេរិក។ គួរឲ្យដឹងថា កាលពីខែមុន Kia ទើបតែប្រកាសថាឈប់លក់ម៉ូដែល Cadenza នៅសហរដ្ឋអាមេរិក ដោយសារតែការលក់រថយន្ត Sedan មានភាពយឺតខ្លាំង ហើយវាក៏ជាមូលហេតុដែល K8 នឹងមិនមានលើទីផ្សារនេះដែរ។
សូមបញ្ជាក់ថា K8 គឺជារថយន្ត Kia ដំបូងគេបង្អស់ ដែលបានបំពាក់ឡូហ្គូថ្មីរបស់ក្រុមហ៊ុន ដែល Kia បានដាក់បង្ហាញកាលពីដើមឆ្នាំកន្លងទៅនេះ៕