កាលពីឆ្នាំ ២០២០ កន្លងទៅ Toyota បានក្លាយជាក្រុមហ៊ុនដែលលក់រថយន្តបានច្រើនជាងគេក្នុងលោក ដែលបានដណ្ដើមយកតំណែងលេខ១ពីក្រុមហ៊ុនរថយន្ត Volkswagen។ ឆ្នាំកន្លងទៅក្រុមហ៊ុនជប៉ុននេះលក់រថយន្តបាន ៩,៥៣លានគ្រឿង។
ចូលដល់ឆ្នាំ ២០២១ ចំនួនលក់របស់ Toyota នៅតែមានលទ្ធផលល្អដោយនៅខែមករាឆ្នាំនេះ ចំនួនលក់លើសកលលោករបស់ Toyota បានកើនឡើងប្រមាណ ៥% បើធៀបនឹងខែមករាឆ្នាំទៅ។ វាមានរយៈពេល៥ខែជាប់គ្នាហើយដែលចំនួនលក់របស់ Toyota មានការកើនឡើង។
នៅខែមករាកន្លងទៅនេះ Toyota អាចលក់រថយន្តចេញបានសរុប ៧៦៥ ៥១៤គ្រឿង ដែលកើនឡើង ៤,៦%។ ចំនួនលក់វិជ្ជមាននេះគឺដោយសារតម្រូវការខ្ពស់នៅទីផ្សារប្រទេសចិន និងប្រទេសជប៉ុន ហើយរថយន្តដែលមានតម្រូវការខ្ពស់មានដូចជា Corolla, Camry និង Avalon ផងដែរ៕