រថយន្ត Rezvani Tankស៊េរីឆ្នាំ ២០២០ បានប្រកាសចេញជាផ្លូវការ ដោយមានការកែប្រែរូបរាងថ្មី ហើយវាមានតម្លៃចាប់ពី ១៥៥ ០០០ ដុល្លារសម្រាប់ប្រភេទ Base, តម្លៃ ២៩៥ ០០០ ដុល្លារសម្រាប់ប្រភេទការពារគ្រាប់ Tank Military Edition និងតម្លៃ ៣៤៩ ០០០ ដុល្លារ សម្រាប់ប្រភេទ Tank X ដែលជំនាញខាងបើកផ្លូវពិបាក។
រថយន្ត Tank ស៊េរីថ្មីមានជម្រើសម៉ាស៊ីនចំណុះ ៦,២ លីត្រ ៨ ស៊ីឡាំង ដូចមានលើរថយន្ត Dodge Demon ប៉ុន្តែបានកែសម្រួលឲ្យមានកម្លាំងខ្លាំងជាងមុន ពោលអាចផលិតកម្លាំងបានលើសពី ១០០០ សេះ សម្រាប់ប្រភេទ Tank Military Edition។ ជាមួយតួលេខនេះ Rezvani និយាយថារថយន្ត Tank ស៊េរីថ្មីគឺជារថយន្ត SUV កម្លាំងខ្លាំងជាងគេក្នុងលោក។
ចំពោះរថយន្ត Tank ប្រភេទធម្មតាមានជម្រើសម៉ាស៊ីន Turbo ចំណុះ ២,០ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ២៨៥ សេះ, ម៉ាស៊ីន ៣,៦ លីត្រ ៦ ស៊ីឡាំង កម្លាំង ២៨៥ សេះ និង ម៉ាស៊ីន ៦,៤ លីត្រ ៨ ស៊ីឡាំង កម្លាំង ៥០០ សេះ បូករួមម៉ាស៊ីនម៉ាស៊ូតកម្លាំង ២៨៥ សេះផងដែរ។ ចំពោះប្រភេទ Tank Military Edition នៅមានជម្រើសម៉ាស៊ីនមួយទៀតផ្ដល់កម្លាំងបាន ៥០០ សេះ មាន ៨ ស៊ីឡាំង។
គួរដឹងថាក្រុមហ៊ុន Rezvani នឹងចាប់ផ្ដើមដឹកជញ្ជូនរថយន្តដល់អតិថិជនក្នុងពេលប៉ុន្មានសប្ដាហ៍ទៀតនេះ៕