ទើបតែចេញ Velar ឥឡូវ Land Rover ចង់ចេញម៉ូដែលថ្មីមួយទៀតនៅឆ្នាំក្រោយ

ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស​អង់គ្លេស Jaguar Land Rover មាន​បំណង​បញ្ចេញ​រថយន្ត​ម៉ូដែល​ថ្មី​សន្លាងមួយ​ទៀត ដែល​មាន​ឈ្មោះ​ថា Road Rover នៅ​ដើម​ឆ្នាំ​២០២០ ខាង​មុខ​នេះ បន្ទាប់​ពី​រថយន្ត Range Rover Velar ទើប​តែ​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ នា​ពេល​ថ្មីៗ​កន្លង​មក​នេះ។

បើ​យោង​តាម​គេហទំព័រ Autocar បាន​រាយការណ៍​ថា ម៉ូដែល​ទី​១ នៃ​ត្រកូល Road Rover នឹង​ជា​រថយន្ត​ដើរ​ដោយ​ថាមពលអគ្គិសនីសុទ្ធសាធ ជាមួយ​នឹង​សមត្ថភាព​បើកបរ​បាន​គ្រប់​កាលៈទេសៈ និង​មាន​ផ្នែក​ខាង​ក្នុង​ទំនើប ដើម្បី​ប្រជែង​ជាមួយ​រថយន្ត Mercedes-Benz S-Class។ ដោយសារតែ​ម៉ូទ័រ​អគ្គិសនី រថយន្ត Road Rover អាច​នឹង​មាន​កម្លាំង​ខ្លាំង​គួរ​ឲ្យ​ចាប់អារម្មណ៍ ហើយ​អាច​បង្កើន​ល្បឿន​ពី ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​មិន​ដល់ ៥ វិនាទី​ឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Road Rover អាច​នឹង​​បង្ហាញ​ខ្លួន នៅ​កម្មវិធី​តាំងពិពណ៌​រថយន្ត Los Angeles Auto Show នៅ​ចុង​ឆ្នាំ​២០១៩ មុន​ពេល​ដាក់​លក់​នៅ​លើ​ទីផ្សារ នៅ​ដើម​ឆ្នាំ​២០២០ ខាង​មុខ​នេះ។ វា​នឹង​មាន​សមត្ថភាព​បើកបរ​នៅ​លើ​ផ្លូវធម្មតា (On-road) និង​ផ្លូវ​លំបាក (Off-road) ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម