កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន BYD ប្រចាំប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនទទួលបានសិទ្ធចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយ នៅប្រទេសចិន បានធ្វើការនាំចូលជាផ្លូវការ នូវរថយន្តប្រភេទអគ្គិសនីសុទ្ធ ១០០ភាគរយ នោះគឺរថយន្ត BYD e2 ដែលជារថយន្តប្រភេទ SUV ខ្នាតតូចមួយប្រភេទ ដែលមានការឌីស្សាញយ៉ាងទាក់ទាញ សន្សំសំចៃខ្ពស់ បំពាក់ជាមួយលក្ខណៈពិសេសៗជាច្រើន និងទំនើប ដោយអ្នកឌីស្សាញរថយន្តដ៏ល្បីឈ្មោះ គឺលោក Juanma Lopez ដែលធ្លាប់ឌីហ្សាញរថយន្តដូចជា Lamborghini, Mercedes-Benz និង Ferrari ជាដើម។
សម្រាប់រថយន្ត BYD e2 នេះ បើទោះជារថយន្តប្រភេទ SUV ខ្នាតតូច ប៉ុន្តែវាមានប្រវែងសរុប ៤ ២៤០មីល្លីម៉ែត្រ, ទទឹង ១ ៧៦០មីល្លីម៉ែត្រ និង កម្ពស់ ១ ៥៣០មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៦១០មីល្លីម៉ែត្រ និងទម្ងន់ត្រឹមតែ ១ ២៥០គីឡូក្រាម។
ប្រសិនបើក្រឡេកទៅមើលការឌីហ្សាញរូបរាងរបស់ BYD e2 គឺពិតជាមានភាពស៊ីវីល័យមែនទែន ដោយបានលេងខ្លួនជាបែបស្ព័រ បានបំពាក់មកជាមួយចង្កៀងបំភ្លឺខាងមុខប្រភេទ LED ដែលអាចឡើងចុះស្វ័យប្រវត្តិ ជាមួយនឹងមុខងារ Follow Me Home គួបផ្សំជាមួយនឹងចង្កៀងបំភ្លឺពេលថ្ងៃ LED ផងដែរ។ បន្ថែមពីនេះក៏បានបំពាក់ជាមួយ ប៉ាណាប្រភេទក្រូមពណ៍ខ្មៅមួយផ្ទាំងធំ ព្រមទាំង Roof Rack និងថាសកង់ទំហំ ១៦អ៊ីញផងដែរ។ ហើយកាន់តែពិសេស សម្រាប់ឃ្លុបក្រោយនៃរថយន្ត BYD e2 នេះមានទំហំរហូតដល់ទៅ ៣៦០លីត្រឯណោះ ដែលមានភាពធំទូលាយ និងផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់អាចដាក់អីវ៉ាន់បានច្រើន។
រីឯផ្នែកខាងក្នុងកាប៊ីននៃរថយន្ត BYD e2 បានផ្តល់នូវផាសុខភាព និងមានភាពធំទូលាយ នៅរាល់ពេលធ្វើដំណើរ។ វាក៏មានបំពាក់កុងទ័រប្រភេទឌីជីថល ដែលបង្ហាញព័ត៌មានបានច្បាស់ និងងាយស្រួលមើល ព្រមទាំងអេក្រង់កម្សាន្តទំហំ ៨អ៊ីញ, ឧបករណ៌បំពងសម្លេង ៤គ្រាប់ និងរន្ធសាកថ្មទូរស័ព្ទផងដែរ។ ហើយនៅលើដៃចង្កូតរបស់វាក៏មានភ្ជាប់មកជាមួយប៊ូតុងបញ្ជាជាច្រើន ដូចជា Cruise Control, Dashboard Control, Bluetooth និង Voice Control ផងដែល ដែលធ្វើអោយមានភាពងាយស្រួលពេលកំពុងបើកបរ។ ផ្តល់នូវផាសុខភាពបន្ថែមទៀតនោះ កៅអីអ្នកបើកបរ និងអ្នករួមដំណើរខាងមុខ អាចបញ្ជារបាន ៤ទិសដៅ ដោយថាមពលអេឡិចត្រូនិក យ៉ាងទំនើប រីឯកៅអីអ្នករួមដំណើរខាងក្រោយ អាចបត់អោយរៀបស្មើរ ដើម្បីដាក់អីវ៉ាន់បានច្រើន តាមតម្រូវការ។
រថយន្តអគ្គិសនី BYD e2 នេះមានជម្រើស ២ ប្រភេទ គឺប្រភេទប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ៣៥,២គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យវាអាចបើកបរបានចម្ងាយ ៣០៥គីឡូម៉ែត្រ និងប្រភេទ ៤៧,៣គីឡូវ៉ាត់ម៉ោង អាចបើកបរចម្ងាយ ៤០៥គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ បើគិតទៅរយៈចម្ងាយ ១០០គ.ម ចំណាយថាមពលអគ្គិសនីអស់ ១១.៧៣គីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ ធៀបទៅតម្លៃអគ្គិសនីរបស់កម្ពុជា ៧៣០រៀល ចឹងអស់ប្រហែលជាង ៨ ០០០ រៀល/១០០គ.ម ឬស្មើនិង ២ដុល្លា/១០០គ.ម បើធៀបទៅនឹងរថយន្តដែលប្រើប្រាស់សាំង ១០០គ.ម ចន្លោះពី ៨ដុល្លាទៅ ១៥ដុល្លាឯណោះ។ អ្វីដែលរឹតតែពិសេសនោះគឺ អាចគាំទ្រនូវមុខងារសាកភ្លើងលឿន ដោយចាប់ពី ៣០% ទៅ ៨០% ប្រើពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។ រឹតតែពិសេសក្រុមហ៊ុនមានការធានារហូតដល់ទៅ ៨ឆ្នាំទៅលើអាគុយនិងម៉ូទ័ររបស់យានយន្ត ដែលផ្តល់នូវទំនុកចិត្តយ៉ាងខ្ពស់បន្ថែមទៀតជូនដល់អតិថិជនផងដែរ។
បន្ថែមពីនេះ ក្នុងពេលឆាប់ៗខាងមុខ ដើម្បីជួយអោយមានភាពងាយស្រួល, ភាពរហ័ស និងជួយដល់បរិស្ថានផងដែរនោះ ក្រុមហ៊ុន BYD ប្រចាំប្រទេសកម្ពុជា បានត្រៀមខ្លួនរួចរាល់ ក្នុងការសហការណ៍ជាមួយក្រសួងបរិស្ថាន ដើម្បីបង្កើតស្ថានីយសាកថ្មរថយន្តអគ្គិសនីជាច្រើនកន្លែង ដូចជា រាជធានីភ្នំពេញ, ខេត្តសៀមរាប និងតាមបណ្តាលទីប្រជុំជនជាច្រើនបន្ថែមទៀតផងដែរ។ ក្រុមហ៊ុន BYD Cambodia ក៏កំពុងតែត្រៀមខ្លួននាំចូល រថយន្តចំនួន ៤០០គ្រឿងបន្ថែមទៀតក្នុងឆ្នាំនេះ គឺម៉ូដែល E2 និងម៉ូឌែលផ្សេងៗទៀតរបស់ខ្លួន ដែលមានលក្ខណៈសន្សំសំចៃ និងមានគុណភាពខ្ពស់។
រថយន្តនេះក៏បានបំពាក់ជាមួយនូវប្រព័ន្ធសុវត្ថិភាពជាច្រើន ដូចជា
- ប្រព័ន្ធត្រួតពិនិត្យ និងផ្តល់សញ្ញាណសម្ពាធខ្យល់កង់រថយន្ត TPMS
- កាមេរ៉ាមើលក្រោយ ភ្ជាប់ដោយមុខងារខ្សែបន្ទាត់ជំនួយពេលចូលចំណត
- សេនស័រជំនួយដល់ការចូលចត ចំនួន ២ចំណុច
- ពោងសុវត្តិភាពសម្រាប់អ្នកបើកបរ និងអ្នករួមដំណើរខាងមុខ
- ប្រព័ន្ធហ្រ្វាំងការពារការជាប់គាំង ABS
- ហ្វ្រាំង Electronic Brakeforce Distribution
- មុខងារជំនួយពេលឡើងចំណោត Hill-Hold Control
- មុខងារទប់លំនឹង Traction Control System
- មុខងារកំណត់ស្ថានភាពបើកបរផ្លូវរអិល Snow Mode
- ប្រព័ន្ធហ្វ្រាំងជំនួយ Hydraulic Brake Assist System
- ប្រព័ន្ធទប់លំនឹង Vehicle Dynamic Control
- ហ្វ្រាំងដៃអូតូ Auto Hold
- ប្រព័ន្ធការពារចោរកម្ម Electronic anti-theft system
- រួមជាមួយមុខងារដ៏ទំនើបៗជាច្រើនទៀត។
សម្រាប់រថយន្ត BYD e2 ប្រភេទអគ្គិសនីសុទ្ធ ១០០ភាគរយនេះ គឺមានតម្លៃពិសេសត្រឹមតែ ២៧ ០០០ដុល្លារប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចអញ្ជើញទៅកាន់អាគាតាំងលក់រថយន្ត BYD ដោយផ្ទាល់ ដែលស្ថិតនៅលើផ្លូវជាតិលេខ ៦A សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា, រាជធានីភ្នំពេញ ឬ ទំនាក់ទំនងទៅកាន់
- ទូរស័ព្ទលេខ: ០១៧ ៥៥៥ ៨២៤ | ០២៣ ៨៨៦ ៦៨៧
- ទំព័រ Facebook: BYD Cambodia