ក្រុមហ៊ុនអគ្គិសនីថ្មីថ្មោងនេះហ៊ានខ្លាំង ដល់ថ្នាក់ធានាអាគុយចម្ងាយ ២៨ម៉ឺនគីឡូម៉ែត្រ

ក្រុមហ៊ុនរថយន្តអគ្គិសនី Rivian គឺជាក្រុមហ៊ុនថ្មីថ្មោងមួយដែលត្រូវបានគេចាត់ទុកថាជាគូប្រកួតប្រជែងដ៏ខ្លាំងមួយរបស់ Tesla។ បើងាកមើលការធានារបស់ក្រុមហ៊ុននេះ ឃើញថាអាចធ្វើបានល្អប្រសើរជាង Tesla ដែលបង្ហាញថាក្រុមហ៊ុននេះជឿជាក់ខ្លាំងលើគុណភាពរថយន្តរបស់ខ្លួន។

មិនថាទិញរថយន្តភីកអាប់អគ្គិសនី R1T ឬរថយន្ត SUV អគ្គិសនី R1S អតិថិជនរបស់ Rivian នឹងទទួលបានការធានារយៈពេល៥ឆ្នាំសម្រាប់បញ្ហាកំហុសបច្ចេកទេសគ្រប់យ៉ាងលើតួខ្លួនរថយន្ត ឬសម្រាប់ចម្ងាយបើកបរប្រមាណ ១០ម៉ឺនគីឡូម៉ែត្រ។ ប្រៀបនឹង Tesla វិញមានការធានាលើបញ្ហាបច្ចេកទេសគ្រប់យ៉ាងដែរ ប៉ុន្តែលើកលែងសម្រាប់ការលេចចេញសំឡេងខុសប្រក្រតី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះក្រុមហ៊ុន Rivian មានការធានាលើអាគុយរយៈពេល ៨ឆ្នាំ ជាស្តង់ដារមួយក្នុងឧស្សាហកម្មយានយន្ត ឬសម្រាប់ការបើកបរចម្ងាយ ២៨ម៉ឺនគីឡូម៉ែត្រ ដែលការធានានេះគឺលើសពីចំនួនប្រើប្រាស់ជាមធ្យមមានចម្ងាយ ២០ម៉ឺនគីឡូម៉ែត្រ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម