រថយន្ត Toyota Sienna ជំនាន់ទី ៣ បានចេញលក់តាំងពីអំឡុងឆ្នាំ ២០១០ មកម្ល៉េះ ដូច្នេះវាដល់វេលាមួយដើម្បីធ្វើការផ្លាស់ប្តូរហើយ។
Toyota បានធ្វើតេស្តរថយន្តប្រភេទ Minivan ដ៏ពេញនិយម ជំនាន់ទី ៤ ខាងលើ នៅសហរដ្ឋអាមេរិក ដោយវាបានច្របាច់បញ្ចូលគ្នាជាមួយគ្រោងឆ្អឹងជំនាន់ថ្មីទាំងស្រុង និង ការរចនាកែកុនតួខ្លួនផងដែរ។
ដូចដែលបានឃើញតាមរយៈរូបថតប្រមាញ់បាន រថយន្ត Sienna មានតួខ្លួនវែង និងធំជាងមុនសម្រាប់ជំនាន់ទី ៤ នេះ ដោយសារតែវាប្រើប្រាស់គ្រោងឆ្អឹង TNGA ប្រភេទតួវែង (Stretched Version) របស់ Toyota។
ក្រៅពីជួយឲ្យផ្នែកខាងក្នុងធំទូលាយ វាក៏ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់កាន់តែច្រើនផងដែរ។ គ្រោងឆ្អឹងថ្មីនឹងជួយឲ្យ Sienna កាន់តែរឹងមាំ និងមានភាពប្រសើរជាងមុនទៅទៀត។
Toyota Sienna គឺជាគូប្រវែងរវាងរថយន្ត Honda Odyssey និង Chrysler Pacifica៕