ក្រុមហ៊ុន Mazda បានពង្រីកត្រកូលរថយន្ត MX-5 របស់ខ្លួន ដោយការបន្ថែមម៉ូដែល Sport Venture Edition ថ្មី បន្ទាប់ពីបោះបង់វាចោលកាលពីឆ្នាំ២០១៤។
មិនខុសពីស៊េរីមុនឡើយ MX-5 Sport Venture Edition នេះមានពណ៌ខៀវ Deep Crystal Blue និងដំបូលទន់ពណ៌ប្រផេះ ព្រមទាំងគម្របកញ្ចក់ចំហៀងពណ៌ទឹកប្រាក់ ផងដែរ។
រថយន្ត Mazda MX-5 Sport Venture Edition ថ្មីនេះ មានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ មានកម្លាំង ១៣០សេះ ហើយមានតម្លៃ ៣៨ ០០០ដុល្លារ។ វាផ្តល់នូវលក្ខណៈពិសេសមួយចំនួន ដូចជា មុខងារកម្តៅកៅអី, កញ្ចក់មើលក្រោយអូតូ, Smart Key និងផ្លិតទឹកអូតូ ជាដើម។
បន្ថែមពីនេះ MX-5 ក៏ផ្តល់ជម្រើសម៉ូដែល R-Sport Convertible ដែលមានតម្លៃ ៣៨ ០០០ដុល្លារ ហើយប្រើម៉ាស៊ីនដូចគ្នាផងដែរ។ គួរឲ្យដឹងថា ក្នុងត្រកូល MX-5 គឺមានសរុបរហូតដល់ទៅ ១០ម៉ូដែលឯណោះ៕