ឡានអគ្គិសនី Volkswagen ID.4 ប្រភេទថោកបំផុត សាកម្តងជិះបាន ៤២០គម

ក្រុមហ៊ុន Volkswagen បានប្រកាសចេញរថយន្ត ID.4 ប្រភេទថោកបំផុតថ្មីមួយទៀត គឺ ម៉ូដែល Pro ដែលមានចម្ងាយបើកបរ ២៦០ម៉ាយ៍ ឬ ៤២០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

រថយន្ត Volkswagen ID.4 Pro នេះមានតម្លៃចាប់ពី ៣៩ ៩៩៥ដុល្លារ សម្រាប់ទីផ្សារបរទេស ហើយមានចម្ងាយបើកបរច្រើនជាង ប្រភេទថ្លៃៗ ID.4 Pro S (៤៤ ៤៩៥ដុល្លារ) និង ID.4 1st Edition (៤៣ ៩៩៥ដុល្លារ) ដល់ទៅ ១០ម៉ាយ៍ ឬ ១៦គីឡូម៉ែត្រឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្វីបើមានតម្លៃខ្លួនថោកជាងគេមែន ប៉ុន្តែវាមិនត្រឹមតែបើកបរបានចម្ងាយឆ្ងាយជាងនោះទេ ហើយថែមទាំងប្រើកញ្ចប់អាគុយទំហំ ៨២គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនី ដែលបង្កើតកម្លាំងបាន ២០១សេះដូចគ្នាទៀតផង។

រឹតតែពិសេសទៅទៀត ប្រសិនបើប្រើដុំសាកល្បឿនលឿនវិញ រថយន្ត ID.4 អាចសាកពី ៥% ទៅ ៨០% ប្រើពេលត្រឹមតែ ៣៨នាទីប៉ុណ្ណោះ។ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុន Volkswagen៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម