ក្រុមហ៊ុនផលិតរថយន្តរបស់អ៊ីតាលី Lamborghini បានប្រកាសអំពីកំណត់ត្រាលក់ថ្មីប្រចាំត្រីមាសទី១នៃឆ្នាំ២០២១ ដែលអាចលក់រថយន្តបានសរុប ២ ៤២២គ្រឿង មានការកើនឡើង ២៥% ធៀបនឹងឆ្នាំ២០២០។
រថយន្តដែលលក់ដាច់ជាងគេបំផុតនោះគឺគ្មានអ្វីក្រៅពីរថយន្ត Lamborghini Urus ដែលក្រុមហ៊ុនអាចលក់ចេញបាន ១ ៣៨២គ្រឿង តាមពីក្រោយដោយរថយន្ត Huracan ដែលលក់បាន ៧៥៣គ្រឿង។ ចំណែករថយន្ត Aventador លក់បាន ២៨៧គ្រឿង។
ក្រុមហ៊ុន Lamborghini និយាយថាពួកគេកត់សម្គាល់អំពីសញ្ញាណវិជ្ជមាននៅសហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសអាល្លឺម៉ង់ ប៉ុន្តែមិនបានបង្ហាញតួលេខលក់ប្រចាំប្រទេសទាំងនេះឡើយ។
គួររំលឹកថា Lamborghini អាចលក់រថយន្តបានសរុប ៧៤៣០គ្រឿងកាលពីឆ្នាំ២០២០ ដែលមានថយចុះ ៩% ធៀបនឹងឆ្នាំ២០១៩ ហើយក្នុងនោះរថយន្ត Urus អាចលក់ចេញបាន ៤ ៣៩១គ្រឿង៕