ក្រុមហ៊ុនឡានអគ្គិសនីចិន ចង់ពង្រីកខ្លួនចូលអឺរ៉ុប ហើយប៉ុនប៉ងប្រទេសនេះមុនគេ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន NIO កាន់តែខិតជិតការបោះជំហានចូលទីផ្សារអឺរ៉ុបមែនទែនហើយ ដោយប្រទេសដំបូងគេនៅអឺរ៉ុបដែលក្រុមហ៊ុនចិននេះសម្លឹងមើលឃើញគឺប្រទេសន័រវេស។

ក្រុមហ៊ុន NIO បានបញ្ជាក់អំពីដំណឹងនេះនៅលើបណ្ដាញទំនាក់ទំនង Twitter និងបានបង្ហើបឲ្យដឹងថាខ្លួននឹងរៀបចំកម្មវិធីសន្និសីទនៅទីក្រុង Oslo ប្រទេសន័រវេស នៅថ្ងៃទី៦ ខែឧសភា ដើម្បីពិភាក្សាអំពីវត្តមានរបស់ខ្លួននៅក្នុងប្រទេសនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថាក្រុមហ៊ុន NIO បានមានវត្តមានខ្លះៗហើយនៅអឺរ៉ុប ដោយក្រុមហ៊ុននេះមានមជ្ឈមណ្ឌលឌីហ្សាញសកលមួយមានទីក្រុងនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ រួមទាំងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ដ៏ទំនើបនៅទីក្រុង Oxford ប្រទេសអង់គ្លេសផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម