Volkswagen និយាយថាលែងចាប់អារម្មណ៍នឹងតំណែងលេខ១

ក្រុមហ៊ុនផលិតរថយន្តធំជាងគេលើលោកលំដាប់ទីពីរបានបោះបង់ការប្រកួតប្រជែងយកតំណែងកំពូលលេខ១ជាមួយក្រុមហ៊ុន Toyota ដោយក្រុមហ៊ុនបាននិយាយថានឹងមិនដេញតាមយកតំណែងកំពូលនេះតទៀតឡើយ។

នាយកប្រតិបត្តិ Volkswagen ឈ្មោះថា Christian Vollmer បាននិយាយដូចនេះថា ៖ “នៅបច្ចុប្បន្ននេះយើងលែងមានគោលដៅចង់ក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេតទៀតហើយ។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Volkswagen បានដណ្ដើមយកតំណែងកំពូលពី Toyota កាលពីឆ្នាំ ២០១៥ ដែលកន្លងមកគោលដៅរបស់ Volkswagen គឺចង់បានតំណែងកំពូលនេះ ដែលក្រុមហ៊ុនអាចកាន់កាប់តំណែងកំពូលជាក្រុមហ៊ុនផលិតរថយន្តបានច្រើនជាងគេលើលោកនៅត្រឹមឆ្នាំ ២០១៩។

ឆ្នាំ២០២០ ក្រុមហ៊ុន Toyota ដណ្ដើមយកតំណែងកំពូលបានមកវិញ ដោយមានការចូលរួមចំណែកពីជំងឺរាតត្បាតសកល។ ទោះបីជាក្រុមហ៊ុនទាំងពីរមានការធ្លាក់ចុះចំនួនលក់ដូចគ្នា ប៉ុន្តែ Volkswagen ធ្លាក់ចុះរហូតដល់ ១៥% ធៀបនឹង Toyota ធ្លាក់ចុះត្រឹម ១១% ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម