ឡានអគ្គិសនីប្រណីតរបស់ Mercedes ចាប់ផ្តើមចូលរោងចក្រផលិត

ក្រុមហ៊ុន Mercedes-Benz បានធ្វើការចាប់ផ្តើមផលិតរថយន្ត EQS នៅឯ Sindelfingen plant របស់ក្រុមហ៊ុន Mercedes-Benz ក្នុងប្រទេសអាល្លឺម៉ង់។ រថយន្តអគ្គិសនីលំដាប់កំពូលរបស់ក្រុមហ៊ុនឈានជើងចូលផលិតនៅក្នុងរោងចក្រ Factory 56។

ផ្ទះរបស់បុគ្គលិកចំនួនជាង ១ ៥០០នាក់ អាចបត់បែបគ្រប់កាល:ទេស: តាមការផលិតឡើងដោយប្រព័ន្ធឌីជីថលកម្រិតខ្ពស់ដែលអាចតម្លើងម៉ូឌែលផ្សេងៗគ្នា និងម៉ាស៊ីនរបស់រថយន្តក្នុងពេលតែមួយបាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី EQS ត្រូវបានផលិតឡើងលើគ្រោង EV-dedicated platform  និងបានបំពាក់ដោយអាគុយចំណុះ ១០៧,៨គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យជិះបានចម្ងាយ ៧៧០គីឡូម៉ែត្រពេលសាកភ្លើងពេញ។

បន្ថែមពីនេះ សម្រាប់ប្រភេទប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយ អាចផលិតកម្លាំងបាន ៣២៩សេះ ដែលអាចស្ទុះពី ០-១០០គ.ម/ម៉ក្នុងពេល ៦,២វិនាទី។ នឹងប្រភេទប្រើប្រាស់ម៉ូទ័រអគ្គិសនីពីរ អាចផលិតកម្លាំងបាន ៥១៦សេះ ដែលអាចស្ទុះពីដល់ ១០០គ.ម/ម៉ក្នុងពេលត្រឹម ៤,៣វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម