ឃើញតូចចឹងទេ តែ Smart ForTwo ប្រភេទ Brabus Ultimate E Shadow Edition ថ្លៃញាក់សាច់

ថ្មីៗនេះក្រុមហ៊ុន Brabus បាន​បង្ហាញ​រថយន្ត​ម៉ូដែល​ថ្មី​របស់​ខ្លួន គឺ Ultimate E Shadow Edition ដោយ​ផ្អែក​លើ​រថយន្ត​អគ្គិសនី Smart ForTwo EQ Cabrio ហើយ​មាន​កម្លាំង​កាន់​តែ​ខ្លាំង រូបរាង​កាន់​តែ​កាច និង​ការ​អាប់ដេត​ផ្សេងៗ​ជា​ច្រើន។

វាប្រើ​ម៉ូទ័រ​អគ្គិសនី​មួយ ដែលបង្កើត​កម្លាំង​បាន​សរុប ៩១ សេះ ខ្លាំង​ជាង Smart ForTwo EQ Cabrio ធម្មតា ១០ សេះ។ ក្រុមហ៊ុន Brabus បាន​អះអាង​ថា វា​អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល ១០,៩ វិនាទី ហើយ​មាន​ល្បឿន​អតិបរមា​រហូត​ដល់​ទៅ ១៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​អគ្គិសនី​រាង​តូច​ច្រឡឹង​ជិះ​បាន​តែ ២ នាក់​នេះ នឹង​ត្រូវ​ផលិត​មាន​ចំនួន​កំណត់​ត្រឹមតែ ២៨ គ្រឿង​ប៉ុណ្ណោះ ហើយ​ក្នុង​មួយ​គ្រឿង​មាន​តម្លៃ​ចាប់​ពី ៧៣ ៨៧០ ដុល្លារ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដោយ​បូក​រួម​ជាមួយ​ថ្លៃ​ពន្ធ។

មិន​តែ​ប៉ុណ្ណោះ អ្នក​បើកបរ​អាច​ជម្រើសរើស​ប្រភេទ​បើកបរ​ដល់​ទៅ ៤ ​ខុសៗ​គ្នា ខណៈ Sport+ សម្រាប់​ការ​ប្រើប្រាស់​កម្លាំង​អតិបរមា។ ផ្ទុយទៅវិញ នៅ​ពេល​ដែល​អ្នកបើកបរ​មិន​ត្រូវ​ការ​កម្លាំង​ខ្លាំង គឺ​អាច​ជ្រើសរើស​យក Eco និង​រីករាយ​ជាមួយ​ចម្ងាយ​បើកបរ​រហូត​ដល់​ទៅ ១២៥ គីឡូម៉ែត្រ​រាល់​ពេល​សាក​ភ្លើង​ពេញ​ម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម