Elon Musk និងក្រុមហ៊ុន Tesla បានធ្វើការបណ្ដាក់ទុនធំមួយទៅលើ Bitcoin កាលពីដើមឆ្នាំ ហើយទោះបីជាតម្លៃរបស់វាបានដាំក្បាលចុះកាលពីថ្មីៗនេះក្ដី ក៏ក្រុមហ៊ុនមិនលក់ចេញរូបិយបណ្ណអេឡិចត្រូនិកនេះដែរ។
ក្រោយពីឃើញតម្លៃ Bitcoin ធ្លាក់ចុះខ្លាំង លោក Elon Musk បានប្រើប្រាស់គណនី Twitter របស់ខ្លួនបង្ហោះពាក្យមួយយ៉ាងខ្លីដែលមានអត្ថន័យថា ៖ ” Tesla has diamond hands” ដែលនេះគឺជាពាក្យខ្លីមួយតំណាងឲ្យ អ្នកជួញដូរឬអ្នកបណ្ដាក់ទុនដែលនៅបន្តរក្សាទុកទ្រព្យរបស់ខ្លួន។
គួរដឹងថាការបណ្ដាក់ទុនលើ Bitcoin របស់ Tesla និងការបង្ហាញក្ដីស្រឡាញ់ចំពោះ Bitcoin របស់លោក Elon Musk បានធ្វើឲ្យរូបិយបណ្ណនេះឡើងថ្លៃដល់ចំណុចខ្ពស់បំផុតរហូតដល់ ៦៤ ៨២៩ដុល្លារក្នុងមួយឯកតា កាលពីពាក់កណ្ដាលខែមេសា។
យ៉ាងណាក្ដីតម្លៃរបស់វាបានធ្លាក់ចុះយ៉ាងគំហុកកាលពីសប្ដាហ៍កន្លងទៅ នៅពេលដែលលោក Elon Musk បានប្រកាសថា Tesla លែងទទួលយក Bitcoin សម្រាប់ការទូទាត់ទិញរថយន្តរបស់ខ្លួន ដោយលើកហេតុផលថា Bitcoin ប៉ះពាល់ដល់បរិស្ថានខ្លាំង៕