Toyota ចេញមុខឆ្លើយតបរឿងឈប់លក់ Land Cruiser

ក្រោយ​ពី​លេច​ចេញ​ដំណឹង​ថា​ Toyota គ្រោង​នឹង​បញ្ឈប់​ការ​លក់​រថយន្ត​ Land Cruiser នៅ​សហរដ្ឋអាមេរិក​​ឆាប់​បំផុត​នៅ​ឆ្នាំ ២០២២ ពេល​នេះ​ក្រុមហ៊ុន Toyota បាន​ចេញ​មុខ​និយាយ​អំពី​​ផែនការ​សម្រាប់​រថយន្ត SUV ចាស់​វស្សា​មួយ​នេះ។

Josh Burns ដែល​ជា​​អ្នក​វិភាគ​​ទំនាក់ទំនង​ផលិតផល​​​ប្រចាំ​នៅ Toyota បាន​លើក​ឡើង​ថា ៖ “Land Crusier គឺ​ជា​​និមិត្តរូប​មួយ​ដែល​តំណាង​ឲ្យ​កេរ្តិ៍ឈ្មោះ Toyota ​នូវ​​ភាព​គួរ​ឲ្យ​ទុក​ចិត្ត, ភាព​ធន់​រឹង​មាំ និង សមត្ថភាព​ខ្លាំង។ ត្បិត​ថា​យើង​មិន​អាច​និយាយ​អំពី​​ផលិតផល​អនាគត ប៉ុន្តែ​យើង​បាន​បញ្ជាក់​ថា​មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​បញ្ឈប់​ការ​លក់​រថយន្ត Land Cruiser នៅ​សហរដ្ឋអាមេរិក​ នៅ​ឡើយ​ទេ​នា​ពេល​នេះ”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ Land Cruiser បាន​លក់​នៅ​សហរដ្ឋអាមេរិក​ចាប់​តាំង​ពី​ឆ្នាំ ១៩៥៧ មក​ម្ល៉េះ។ រថយន្ត​នេះ​បាន​ឆ្លង​កាត់​ការ​ផ្លាស់​ប្ដូរ​រូបរាង​ច្រើន​លើក​ច្រើន​សារ ហើយ​រូប​បច្ចុប្បន្ន​នេះ​គឺ​​បាន​ប្រើ​យូរ​ឆ្នាំ​មក​ហើយ ដោយ​ចាប់​តាំង​ពី​ឆ្នាំ ២០០៧ មក។ នៅ​អំឡុង​ឆ្នាំ ២០២០ ខាង​មុខ គេ​រំពឹង​ថា​វា​នឹង​ទទួល​បាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី ហើយ​​អាច​មាន​បន្ថែម​នូវ​ជម្រើស​ម៉ាស៊ីន​ប្រភេទ Hybrid ទៀត​ផង៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម