Rolls-Royce ប្រកាសថានឹងចាប់ផ្ដើមផលិតឡានមានតែមួយក្នុងលោកឡើងវិញ

ក្រុមហ៊ុន Rolls-Royce បានប្រកាសពីការចាប់ផ្ដើមការផលិតរថយន្តមានតែមួយក្នុងលោកជាថ្មីម្ដងទៀត ដោយផលិតឡើងផ្អែកតាមការកុម្ម៉ង់របស់អតិថិជន។

ក្រុមហ៊ុនបានបញ្ជាក់ថានឹងចែករំលែកព័ត៌មានបន្ថែមទៀតនៅពេលខាងមុខ ប៉ុន្តែបានបញ្ជាក់ថាសាខា Coachbuild របស់ខ្លួននឹងអនុញ្ញាតឲ្យអតិថិជនកុម្ម៉ង់រថយន្តលើសពីអ្វីដែលក្រុមហ៊ុនកំពុងមានផ្ដល់ជូន និងស្វែងរកនូវភាពអាចទៅរួចដែលគ្មានដែនកំណត់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះមានន័យថាគ្រប់រថយន្តដែលផលិតឡើងជាពិសេសដោយ Coachbuild នឹងមានលេចធ្លោខុសដាច់ពីគេ លើកលែងតែកម្លាំងម៉ាស៊ីន និងគ្រោងឆ្អឹងប៉ុណ្ណោះ។

គួរដឹងថា Rolls-Royce មានគ្រោងឆ្អឹងមួយឈ្មោះថា Architecture of Luxury ដែលគ្រោងឆ្អឹងនេះអាចឲ្យពួកគេផលិតរថយន្តបានសឹងតែគ្រប់សណ្ឋានរូបរាង។ រថយន្ត Coachbuild ដែលល្បីបំផុតរបស់ Rolls-Royce គឺរថយន្តម៉ូដែល Sweptail ដែលមានតម្លៃរហូតដល់ខ្ទង់ ១៣លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម