Ford ចេញម៉ូឌែលពិសេសនៃ Ranger Raptor ឆ្នាំ២០២១ សម្រាប់ទីផ្សារប្រទេសមួយនេះ

រថយន្ត Ford Ranger Raptor Special Edition ឆ្នាំ២០២១ គឺជាម៉ូឌែលពិសេសដែលផលិតឡើងពិសេសសម្រាប់ទីផ្សារប្រទេសអង់គ្លេស ជាមួយចំនួនចំណត់។

ភាពខុសគ្នាថ្មីដែលគួរអោយគត់សម្គាល់លើម៉ូឌែលពិសេសនេះគឺ ទទួលបានការតុបតែងថ្មីជាមួយ​ តែមថ្មីពណ៌ខ្មៅលាយក្រហម នៅលើ គម្រប់ម៉ាស៊ីន,​ ដំបូល, លើទ្វា និងលើគម្រប់ភក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមជាមួយដែកសណ្តោងនៅផ្នែកខាងមុខចំនួនពីរ ពណ៌ក្រហម ព្រមទាំងប៉ាណាខាងមុខ, កាងមុខ-ក្រោយ, កង់ និងគម្រប់ភក់ តុបតែងជាពណ៌ខ្មៅសុទ្ធ។ រីឯផ្នែកខាងក្នុងទទួលបានការតុបតែងថ្មីជាមួយថ្នេរពណ៌ក្រហមនៅលើ ដៃចង្កូត, កៅអី និងដៃទ្វា ចំណែកនៅលើតាប្លូមានពណ៌ប្រផេះ។

ជាមួយគ្នានេះដែរ ម៉ូឌែលពិសេសនេះក៏បានអភិវឌ្ឍបន្ថែមអោយកាន់តែប្រសើលើប្រព័ន្ធ Suspension, Rumbling Frame, បូម Fox ថ្មី និងកង់ថ្មី សម្រាប់បើកបរលើផ្លូវ Off-road។

ដូចគ្នានឹងម៉ូដែលប្រភេទធម្មតាដែរ រថយន្ត Ford Ranger Raptor Special Edition បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ Twin-turbo ទំហំ ៤ស៊ីឡាំង​ មានកម្លាំង ២១០សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។ ដំណើការដោយប្រអប់លេខ ១០វគ្គអូតូ និងប្រើប្រាស់ប្រព័ន្ធបើកបរប៉ុងពីរ។

រថយន្ត Ford Ranger Raptor Special Edition គ្រោងនិងចេញលក់នៅលើទីផ្សារប្រទេសអង់គ្លេស ខែតុលា ជាមួយជម្រើសតួរខ្លួន ៣ពណ៌គឺ ពណ៌ខៀវ(Performance Clue), ពណ៌ប្រផេះ(Conquer Gray) និងពណ៌ស (Frozen White)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម