Jeep Grand Wagoneer ឆ្នាំ២០២២ ជិះចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីប្រេងជាមធ្យម ១៥,៦លីត្រ

កម្រិតស៊ីប្រេងសម្រាប់រថយន្ត Jeep Grand Wagoneer ឆ្នាំ ២០២២ ត្រូវបានប្រកាស និងមិនមានការភ្ញាក់ផ្អើលនោះទេសម្រាប់រថយន្តប្រភេទ SUV ដែលអ្នកមិនអាចពណ៌នាថាជា“ រថយន្តដែលមានភាពសន្សំសំចៃនោះទេ” ។

កម្រិតស៊ីប្រេងដែលចេញផ្សាយដោយ EPA បង្ហាញថា Grand Wagoneer ឆ្នាំ២០២២ សម្រាប់ប្រភេទប៉ុងមួយ បើកបរក្នុងទីក្រុងចម្ងាយ ១០០គ.ម ស៊ីប្រេង ១៨លីត្រ, ផ្លូវតាមខេត្ត ១២,៣លីត្រ និងគិតជាមធ្យមប្រហែល ១៥,៦លីត្រ។ សម្រាប់ប្រភេទប៉ុងពីរ បើកបរក្នុងទីក្រុងចម្ងាយ ១០០គ.ម ស៊ីប្រេង ១៨លីត្រ, ផ្លូវតាមខេត្ត ១៣លីត្រ និងគិតជាមធ្យមប្រហែល ១៥,៦លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Grand Wagoneer ឆ្នាំ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៦,៤លីត្រ V8 មានកម្លាំង ៤៧១សេះ និងកម្លាំងរមួល ៦១៧ញ៉ូតុនម៉ែត្រ។ ស្រដៀងគ្នានឹងរថយន្ត Cadillac Escalade ដែលបំពាក់ជាមួយម៉ាស៊ីនចំណុះ ៦,២លីត្រ V8 មានកម្រិស៊ីប្រេង ១៦លីត្រសម្រាប់ផ្លូវក្នុងក្រុង, ផ្លូវតាមខេត្ត ១២,៣លីត្រ និងគិតជាមធ្យមប្រហែល ១៤,៧លីត្រ។ និងរថយន្ត Lincoln Navigator បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្រិស៊ីប្រេង ១៤,៧លីត្រសម្រាប់ផ្លូវក្នុងក្រុង, ផ្លូវតាមខេត្ត ១០,៧លីត្រ និងគិតជាមធ្យមប្រហែល ១៣លីត្រ។

សម្រាប់តម្លៃរថយន្ត រថយន្ត Jeep Grand Wagoneer ឆ្នាំ ២០២២ នេះ មានតម្លៃចាប់ពី ៨៨ ៩៩៥ដុល្លារ ឬ ១០៩ ៩៨០សម្រាប់ភ្ជាប់មកជាមួយ Premium Package ដែលមានតម្លៃថ្លៃជាងម៉ូឌែល the Wagoneer ប្រភេទ Entry-level ចំនួន ៣០ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម