- ស្វែងរកព័ត៌មានដ៏សំបូរបែបនៅទីនេះ https://bit.ly/3gxTePc
អាយុកាលស្ទើជិតរយ:ពេល ១០ឆ្នាំហើយ ដែលរថយន្ត QX60 ពុំទទួលបានអាប់ដេតថ្មីបន្ថែមគួរអោយកត់សម្គាល់។ ហេតុដូចនេះហើយ កាលពីខែកញ្ញា កន្លងទៅក្រុមហ៊ុនជប៉ុន Infiniti បានធ្វើកាចេញនូវគំរូរថយន្ត QX60 ថ្មី ហៅថា QX60 Monograph ដែលទទួលបានការឌីស្សាញថ្មីស្ទើរទាំងស្រុង ហើយនាពេលនេះផងដែរ រថយន្ត QX60 ២០២២ ក៏បានបង្ហាញខ្លួនជាផ្លូវការ។
សម្រាប់ផ្នែកខាងក្រៅ វាមានភាពស្រដៀងគ្នានឹងរថយន្ត QX60 Monograph ដោយបានបំពាក់ជាមួយប៉ាណាដែលជាអត្តសញ្ញាណរបស់ Infiniti មួយផ្ទាំងធំ, ចង្កៀងមុខប្រភេទ LED រួមជាមួយអំពូលបំភ្លឺពេលថ្ងៃដែលហៅថា Piano Key Lighting និងចង្កៀងក្រោយរូបរាងស្លីម ស្រដៀងអំពូលបំភ្លឺពេលថ្ងៃខាងមុខផងដែរ។
រីឯផ្នែកខាងក្នុង QX60 បានផ្តល់នូវភាពប្រណិត និងផាសុខភាព ជាមួយប្រើប្រាស់ស្បែកប្រភេទ Semi-aniline នៅលើកៅអី, ដៃទ្វា, តាប្លូ និង Console កណ្តាល។ បន្ថែមជាមួយកៅអីខាងមុខអាចបញ្ជាបាន ៨ទិសដៅ បំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ, កុងទ័រឌីជីផលទំហំ ១២,៣អ៊ីញ, អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ទំហំ ១០,៨អ៊ីញ, រន្ធសាកថ្មឥតខ្សែ, ឧបករណ៍តន្ត្រីប្រភេទ Bose ចំនួន ១៧គ្រាប់, ដំបូលកញ្ចក់ Panaramic Sunroof និងគ្រឿងបរិក្ខាទំនើបៗជាច្រើនបន្ថែមទៀត។
លើសពីនេះរថយន្ត Crossover កៅអី ៣ជួរនេះ បានបំពាក់ជាមួយប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរពាក់កណ្តាលស្វ័យប្រវត្តិ ProPILOT Assist Semi-autonomous Driving suite with Navi Link ដែលមានមុខងារដូចជា៖ Automatic Braking and Steering, Predictive Forward Collision Warning, Forward Emergency Braking with Pedestrian Detection, Traffic sign recognition និង Enhanced Auto-restart។
Infiniti QX60 ឆ្នាំ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩៥សេះ និងកម្លាំងរមួល ៣៦៦ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ CVT ៩វគ្គអូតូ និងមានសមត្ថភាពអូសសណ្តោងបានទម្ងន់ ២ ៧២២គីឡូក្រាម។
សម្រាប់តម្លៃនៃរថយន្តនេះ ក្រុមហ៊ុនពុំទាន់ប្រកាសជាផ្លូវការនូវឡើយទេ ដោយរង់ចាំពេលចេញលក់ជាផ្លូវការ នាចុងឆ្នាំ ២០២១នេះ៕