ឡាន Toyota Tacoma ទី១លានគ្រឿង នឹងត្រូវយកដាក់ដេញថ្លៃ

ក្រុមហ៊ុន Toyota បានចាប់ផ្ដើមផលិតរថយន្ត Tacoma នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៩៥ ហើយកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ រថយន្តនេះត្រូវបានផលិតបានចំនួន ១លានគ្រឿង។

នៅពេលនេះរថយន្ត Tacoma ទី១លានគ្រឿង ត្រូវបានចុះឈ្មោះដាក់លក់ដេញថ្លៃក្នុងកម្មវិធីដេញថ្លៃ Mecum Auctions នាខែសីហាខាងមុខនេះ។ អ្នកដែលអាចដេញថ្លៃរថយន្ត Tacoma ពិសេសនេះបាននឹងទទួលបានលិខិតបញ្ជាក់មួយពី Toyota ទាក់ទងនឹងការផលិតឈានដល់១លានគ្រឿងនៃរថយន្ត Tacoma នេះផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Tacoma ទី១លានគ្រឿងគឺជាប្រភេទ TRD Pro ដែលមានពណ៌ទាហាន ហើយរថយន្តនេះប្រៀបដូចរថយន្តថ្មីទើបចេញពីរោងចក្រយ៉ាងអ៊ីចឹង ក៏ដោយសារតែនៅលើកុងទ័រទើបតែរត់បានចម្ងាយ ១២,៨គីឡូម៉ែត្រប៉ុណ្ណោះ។

រថយន្តនេះមានបំពាក់មានបំពាក់ដោយម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ ដែលអាចផលិតកម្លាំងបាន ២៧៨សេះ ដែលមានប្រើប្រាស់ប្រអប់លេខ៦វគ្គស្វ័យប្រវត្តិ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម