មកស្គាល់រថយន្តតម្លៃថ្លៃបំផុតក្នុងលោកទាំង ២២ម៉ូឌែល

នៅពេលនិយាយអំពីរថយន្តប្រភេទ Hypercar និង Supercar បងប្អូនទាំងអស់គ្នាប្រាកដជាគិតដល់ក្រុមហ៊ុន Bugatti, Ferrari, Koenigsegg, Pagani  ឬក្រុមហ៊ុនជាច្រើនទៀត​។ ពិតណាស់ក្រុមហ៊ុនទាំងនេះ បានពង្រឹងខ្លួនអោយក្លាយជាអធិរាជក្នុងវិស័យ Hypercar និង Supercar ជាមួយរថយន្តល្បឿនលឿនបំផុត, ស្រស់ស្អាតបំផុត, កម្របំផុត និងថ្លៃបំផុត សម្រាប់ផ្តល់ជូនដល់អតិថិជនពិសេសៗរបស់ខ្លួន។ ខាងក្រោមនេះគឺជារថយន្តចំនួន ២២ម៉ូឌែល ដែលមានតម្លៃលើសពី ១លានដុល្លារ ហូតដល់ថ្លៃបំផុតក្នុងលោក ២៨លានដុល្លារ បើយោងតាមការចុះផ្សាររបស់គេហទំព័រ Motor1។

១. Ferrari LaFerrari មានតម្លៃ ១,៤លានដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ferrari LaFerrari ត្រូវបានក្រុមហ៊ុន Ferrari ផលិតត្រឹមចំនួន ៤៩៩គ្រឿងប៉ុណ្ណោះ ដោយមានកម្លាំងសរុប ៩៤៦សេះ និងមានល្បឿនអតិបរមា ៣៥០គ.ម/ម៉។

២. Pagani Huayra មានតម្លៃ ១,៤លានដុល្លារ

រថយន្ត Pagani Huayra បំពាក់ដោយម៉ាស៊ីន Mercedes AMG V12 មានកម្លាំងសរុប ៧២០សេះ និងផលិតឡើងដោយផ្ទាល់ដៃត្រឹមចំនួន ១០០គ្រឿង ក្នុងកំឡុងឆ្នាំ ២០១២ និង ២០១៨។

៣. McLaren Elva មានតម្លៃ ១,៧លានដុល្លារ

រថយន្ត Elva ត្រូវបានក្រុមហ៊ុន McLaren ផលិតត្រឹមចំនួន ២៤៩គ្រឿងប៉ុណ្ណោះ ដំណើរការដោយម៉ាស៊ីនចំណុះ ៤,០លីត្រ ទំហំ ៨ស៊ីឡាំង Twin-Turbo មានកម្លាំងសរុប ៨០៤សេះ និងកម្លាំងរមួល ៥៩០ផោនហ្វីត។

៤. Ferrari Monza មានតម្លៃ ១,៧លានដុល្លារ

រថយន្ត Ferrari Monza ដំណើរការដោយម៉ាស៊ីនចំណុះ ៦,៥លីត្រ V12 កម្លាំង ៨០៩សេះ និងកម្លាំងរមួល ៥៣០ផោនហ្វីត។ រថយន្ត Ferrari Monza ផ្តល់ជូននូវជម្រើស ២ម៉ូឌែលគឺ Monza SP1 និង SP2។ សម្រាប់ SP1 ជាប្រភេទរថយន្តដែលមានកៅអីតែមួយ រីឯ SP2 ផ្តល់នូងកន្លែងអង្គុយចំនួនពីរ។

៥. Bentley Bacalar មានតម្លៃ ១,៩លានដុល្លារ

រថយន្តត្រូវបានផលិតឡើងត្រឹមចំនួន ១២គ្រឿង ដំណើរការដោយម៉ាស៊ីនចំណុះ ៦,០លីត្រ ទំហំ ១២ស៊ីឡាំង មានកម្លាំងសរុប ៦៥០សេះ និងកម្លាំងរមួល ៦៦៤ផោនហ្វីត។

៦.រថយន្តអគ្គិសនី Pininfarina Battista មានតម្លៃ ២,៥លានដុល្លារ

រថយន្តអគ្គិសនី Pininfarina Battista ត្រូវបានបង្ហាញខ្លួនកាលពីឆ្នាំ ២០១៩ ក្នុងកម្មវិធី Geneva Motor Show។ រថយន្តនេះមានកម្លាំង ១ ៨២៧សេះ អាចរត់ស្ទុះពីល្បឿន ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ២វិនាទី និងមានគម្រោងផលិតត្រឹម ១៥០គ្រឿងប៉ុណ្ណោះ។

៧. Mercedes-AMG Project One មានតម្លៃ ២,៧លានដុល្លារ

កាលពីឆ្នាំ ២០១៧កន្លងទៅ ក្រុមហ៊ុន Mercedes ធ្លាប់បានសន្យាថានឹងផលិតលំនាំរថយន្ត Project One ជាមួយរយ:ពេលធ្វើតេស្តសាកល្បង ៥ឆ្នាំ ទីបំផុតរថយន្តនេះក៏បានបង្ហាញខ្លួនជាផ្លូវការ ជាមួយកម្លាំង ១ ២០០សេះ។

៨. Aston Martin Victor មានតម្លៃ ៣លានដុល្លារ

៩. Bugatti Bolide មានតម្លៃ ៣លានដុល្លារ

រថយន្ត Bugatti Bolide ដំណើរការដោយម៉ាស៊ីនចំណុះ ៨,០លីត្រ ទំហំ ១៦ស៊ីឡាំង មានកម្លាំងសរុប ១ ៤៧៩សេះ។

១០. Aston Martin Valkyrie មានតម្លៃ ៣,២លានដុល្លារ

រថយន្តប្រភេទ Hybrid របស់ក្រុមហ៊ុន Aston Martin នេះ មានកម្លាំង ១ ១៦០សេះ និងល្បឿនអតិបរមា ៣២១គ.ម/ម៉ ផលិតត្រឹម ១៥០គ្រឿងប៉ុណ្ណោះ។

១១. W Motors Lykan Hypersport មានតម្លៃ ៣,៤លានដុល្លារ

រថយន្ត​នេះ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ ៣,៧ លីត្រ ៦ ស៊ីឡាំង Twin-Turbocharged កម្លាំង ៧៤០ សេះ។

១២. Pagani Huayra Roadster BC មានតម្លៃ ៣,៥លានដុល្លារ

រថយន្ត Roadster BC ត្រូវបានក្រុមហ៊ុន Pagani Huayra ផលិតត្រឹមចំនួន ៤០គ្រឿងប៉ុណ្ណោះ ដោយមានកម្លាំងសរុប ៨០០សេះ។

១៣. Bugatti Chiron Pur Sport មានតម្លៃ ៣,៦លានដុល្លារ

រថយន្ត​នេះ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ ៨,០ លីត្រ ១៦ ស៊ីឡាំង កម្លាំង ១ ៥០០ សេះ។

១៤. Lamborghini Sian មានតម្លៃ ៣,៦លានដុល្លារ

រថយន្ត Sian ត្រូវបានក្រុមហ៊ុន Lamborghini ផលិតត្រឹមចំនួន ៦៣គ្រឿងប៉ុណ្ណោះ ដោយមានកម្លាំងសរុប ៨១៩សេះ។

១៥. Bugatti Chiron Super Sport 300+ មានតម្លៃ ៣,៩លានដុល្លារ

១៦. Lamborghini Veneno មានតម្លៃ ៤,៥លានដុល្លារ

រថយន្ត​នេះ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ ៦,៥ លីត្រ ១២ ស៊ីឡាំង កម្លាំង ៧៤០ សេះ។

១៧. Koenigsegg CCXR Trevita មានតម្លៃ ៤,៨លានដុល្លារ

រថយន្ត Koenigsegg CCXR Trevita មានតែ ២ គ្រឿងប៉ុណ្ណោះនៅលើពិភពលោកនេះ។ Koenigsegg CCXR Trevita មានបំពាក់ម៉ាស៊ីនចំណុះ ៤,៨លីត្រ twin-supercharged V8 មានកម្លាំងរហូតដល់ទៅ ១ ០១៨សេះ។

១៨. Bugatti Divo មានតម្លៃ ៥,៨លានដុល្លារ

រថយន្ត Bugatti Divo ត្រូវបានផលិតឡើងត្រឹមចំនួន ៤០គ្រឿងប៉ុណ្ណោះ។

១៩. Mercedes-Maybach Exelero មានតម្លៃ ៨លានដុល្លារ

រថយន្ត Exelero បានធ្វើការបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ ២០០៤ ដោយដំណើរការដោយម៉ាស៊ីនទំហំ ១២ស៊ីឡាំង កម្លាំង ៦៩០សេះ និងមានល្បឿនអតិបរមា ៣៥០គ.ម/ម៉។

២០. Bugatti Centodieci មានតម្លៃ ៩លានដុល្លារ

រថយន្ត Centodieci ត្រូវបានក្រុមហ៊ុន Bugatti ផលិតត្រឹមចំនួន ១០គ្រឿងប៉ុណ្ណោះ ដើម្បីអបអរសាទខួប ១១០ឆ្នាំ របស់ Bugatti ។

២១. Bugatti La Voiture Noire មានតម្លៃ ១៨,៧លានដុល្លារ

រថយន្ត​នេះ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ ៨,០ លីត្រ ១៦ ស៊ីឡាំង កម្លាំង ១ ៤៧៩ សេះ។

២២. Rolls-Royce Boat Tail មានតម្លៃ ២៨លានដុល្លារ

រថយន្ត Rolls-Royce Boat Tail ត្រូវបានផលិតឡើងចំនួន ៣គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម