ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ BMW បញ្ជាក់ច្បាស់ៗថាពិតជាសម្លាប់រថយន្ត i3 មែន

BMW បញ្ជាក់ច្បាស់ៗថាពិតជាសម្លាប់រថយន្ត i3 មែន

ក្រោយពីមានការលេចឭដំណឹងកាលពីសប្ដាហ៍មុនរួចមក នាពេលនេះក្រុមហ៊ុន BMW បានបញ្ជាក់ថានឹងបញ្ចប់ជីវិតរថយន្តអគ្គិសនី i3 ពីផ្សារសហរដ្ឋអាមេរិកពិតមែន ដោយថាការផលិតរថយន្តនេះនឹងត្រូវបញ្ចប់នាខែក្រោយនេះ។

រថយន្តអគ្គិសនីតូចច្រឡឹង i3 នឹងត្រូវជំនួសដោយរថយន្ត i4 eDrive40 ស៊េរីឆ្នាំ២០២២ ដែលមានតម្លៃចាប់ផ្ដើមពី ៥៥ ៤០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ វាមានតម្លៃថ្លៃជាង i3 ជាង១ម៉ឺនដុល្លារ ប៉ុន្តែរថយន្ត i4 ប្រភេទធូរថ្លៃជាងគេគឺមានបំពាក់ដោយម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងបាន ៣៣៥សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត i4 eDrive40 ស៊េរីឆ្នាំ២០២២ អាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ៥,៧វិនាទី និងមានល្បឿនអតិបរមា ១៩០គ.ម/ម៉។ អ្វីកាន់តែពិសេសគឺវាមានបំពាក់អាគុយចំណុះ ៨៣,៩kWh ដែលរំពឹងថាអាចជិះបានចម្ងាយរហូតដល់ ៤៨៣គីឡូម៉ែត្រ ដែលជិះបានឆ្ងាយជាងរថយន្ត i3 ប្រភេទធូរថ្លៃជាងគេរហូតជិត២ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម