Tesla បានបញ្ចេញរថយន្ត Model Y ប្រភេទថ្មី ដែលមានតម្លៃកាន់តែធូរថ្លៃជាងមុន សម្រាប់ទីផ្សារប្រទេសចិន។ រយៈចម្ងាយបើកបររបស់វាត្រូវបានកាត់បន្ថយ ប៉ុន្តែវានឹង Model Y ដែលធូរថ្លៃជាងគេបំផុត។
រថយន្ត Model Y ប្រភេទថ្មី បានផលិតឡើងដោយប្រើប្រាស់អាគុយផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ជាប្រភេទអាគុយដែលបើកបរមិនសូវបានឆ្ងាយ ប៉ុន្តែមានតម្លៃថោកក្នុងការផលិត បើប្រៀបធៀបនឹងអាគុយដែល Tesla ធ្លាប់ប្រើកន្លងមក។
Tesla Model Y ថ្មីនេះនឹងអាចបើកបរបានចម្ងាយ ៥២៥គីឡូម៉ែត្រ ខណៈដែលតម្លៃលក់របស់វាគឺប្រមាណ ៤២ ៥២៣ដុលល្លារ ដែលពីមុនរថយន្តម៉ូដែលនេះមានតម្លៃចាប់ពីប្រមាណ ៤៦ ៣០០ដុល្លារ។
គួរដឹងថាចំនួនលក់របស់ Tesla នៅទីផ្សារប្រទេសចិនកាលពីខែឧសភា បានរងផលប៉ះពាល់ខ្លាំងដោយសារពាក្យរិះគន់មួយចំនួនទាក់ទងនឹងចំណាត់ការរបស់ Tesla ជុំវិញបញ្ហាហ្វ្រាំងលើរថយន្តដែលខ្លួនបានលក់។ ប៉ុន្តែមើលទៅការលក់កំពុងតែប្រែមកជាល្អប្រសើរវិញ ដោយក្រុមហ៊ុនអាចលក់រថយន្តបានចំនួន ២៨ ១៣៨គ្រឿង កាលពីខែមិថុនា ខណៈដែលខែឧសភាលក់បាន ២១ ៩៣៦គ្រឿង៕