យោងតាមទំព័រក្រុមហ៊ុនលក់រថយន្ត Heng Huy Autocars បានធ្វើការបង្ហាញអោយឃើញនូវវត្តមានទើបមកដល់នៃរថយន្ត SUV ពូកែខាង Off-road របស់ក្រុមហ៊ុន Ford គឺ Ford Bronco Sport ឆ្នាំ២០២១ ដែលវាគ្រឿងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។
តាមការបង្ហាញនេះ Ford Bronco Sport ឆ្នាំ២០២១នេះ បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង EcoBoost មានកម្លាំង ១៨១សេះ និងកម្លាំងបង្វិល ២៥០ញ៉ូតុនម៉ែត្រ។ ហើយដំណើរការដោយប្រអប់លេខ ៨វគ្គអូតូ និងប្រព័ន្ធបើកបរប៉ុងពីរ(៤x៤) ដោយបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីសាំងជាមធ្យម ៩លីត្រ( ២៦ mpg)។
យោងតាមគេហទំព័រផ្លូវការ Ford Motor Company បានបង្ហាញថាវាគឺជាម៉ូឌែលនៃ Ford Bronco Sport Outer Banks។ ដោយបំពាក់ជាមួយថាសកង់ទំហំ ១៨អ៊ីញ, កុងទ័របង្ហាញព័ត៌មានទំហំ ៦,៥អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay, Android Auto និងបច្ចេកវិទ្យា SYNC 3, រន្ធ USB សាកថ្ម, ម៉ាស៊ីនត្រជាក់ ២តំបន់ និងឧបរណ៍តន្រ្តីចំនួន ៦ចំណុច រួមជាមួយមុខងារជំនួយការបើកបរដូចជា៖ Lane-Keeping System, Pre-Collision Assist with Automatic Emergency Braking, BLIS® with Cross-Traffic Alert, Auto-dimming rearview mirror និងមុខងារជាច្រើនទៀត។
សម្រាប់តម្លៃក្នុងប្រទេសកម្ពុជា គឺពុំទាន់ដឹងនៅឡើយនោះទេ ប៉ុន្តែសម្រាប់តម្លៃចេញពីរោងចក្រប្រហែល ៣២ ៨៦០ដុល្លារ៕