ជំងឺរោគរាតត្បាតកូវីដ១៩ មិនបានធ្វើអោយមានការប៉ះពាល់អតិថិជនអ្នកមានទេ ក្នុងនោះដែរ Lamborghini ទើបតែបិទបញ្ជីឆមាសទីមួយនៃឆ្នាំ ២០២១ ដោយលក់ដាច់បំផុតដែលលក់រថយន្តបានចំនួន ៤ ៨៥២ គ្រឿង។ នោះគឺជាការកើនឡើង ៣៧% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ និងមានកំណើន ៦.៦% បើប្រៀបធៀបទៅនឹង ៦ខែដំបូងឆ្នាំ ២០១៩ ។ នោះគឺជាកំរិតខ្ពស់ជាប្រវត្តិសាស្ត្រសម្រាប់ក្រុមហ៊ុនផលិតរថយន្ត។
ក្នុងអំឡុងពេលនេះរថយន្ត Urus គឺជាម៉ូដែលដែលលក់ដាច់បំផុតដោយលក់បានចំនួន ២ ៧៩៦ គ្រឿង (កើនឡើង ៣៥ ភាគរយ) បន្ទាប់មក Huracan មានចំនួន ១ ៥៣២ គ្រឿង (កើនឡើង ៤៦%) ហើយរថយន្តម៉ាក Aventador ដែលលក់បាន ៥២៤ គ្រឿង (កើនឡើង ២១%) ។ ដោយវាមិនមានសញ្ញានៃការធ្លាក់ចុះទេ ខណ:មានការបញ្ជាទិញដែលបានកក់រួចរាល់រហូតដល់ខែមេសាឆ្នាំ ២០២២ ។
សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំជាងគេរបស់ខ្លួន (១ ៥០២ គ្រឿង) បន្ទាប់មកគឺចិន (បូកហុងកុងនិងម៉ាកាវ ៦០២គ្រឿង) អាល្លឺម៉ង់ (៣៩១ គ្រឿង) ចក្រភពអង់គ្លេស (៣១៨ គ្រឿង) ជប៉ុន (២៥៨ គ្រឿង) មជ្ឈឹមបូព៌ា (២២៦) គ្រឿង) និងអ៊ីតាលី (១៩៧ គ្រឿង) ។ ក្រុមហ៊ុនផលិតរថយន្តនេះមានតំណាងចែកចាយជាង ១៦៨ នៅក្នុងទីផ្សារចំនួន ៥១ នៅទូទាំងពិភពលោក៕