Tesla នឹងអនុញ្ញាតឲ្យឡានអគ្គិសនីម៉ាកផ្សេង សាកភ្លើងនៅស្ថានីយ៍ខ្លួនដែរ

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសថា ក្រុមហ៊ុនរបស់លោកនឹងបើកបណ្តាញស្ថានីយ៍សាកភ្លើង Supercharger របស់ខ្លួន ឲ្យរថយន្តអគ្គិសនីម៉ាកផ្សេងទៀតបានប្រើដែរនៅចុងឆ្នាំ ២០២១ នេះ។

ជាមួយនឹងម៉ាស៊ីនសាក Supercharger ជាង ២៥ ០០០ គ្រឿង នៅស្ថានីយ៍ជាង ២ ៧០០ កន្លែងនៅជុំវិញពិភពលោក វាមិនមែនជារឿងអាថ៌កំបាំងទេ ដែលបណ្តាញសាកភ្លើងរបស់ក្រុមហ៊ុន Tesla ផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនផលិតរថយន្ត ខណៈដែលម្ចាស់រថយន្តអគ្គិសនីផ្សេងទៀតត្រូវពឹងផ្អែកលើស្ថានីយ៍សាកភ្លើងផ្សេងទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Musk បានប្រាប់ឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “យើងកំពុងបើកបណ្តាញសាកភ្លើង Supercharger របស់យើង ឲ្យរថយន្តប្រើអគ្គិសនីដទៃទៀតប្រើប្រាស់នៅចុងឆ្នាំនេះ នៅទូទាំងប្រទេសតែម្តង”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម