Toyota នៅតែជឿជាក់ខ្ពស់លើរថយន្តដើរដោយថាមពលអ៊ីដ្រូហ្សែន

ខណ:ពេលក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងតែប្រតិបត្តិការក្នុងការផលិតរថយន្តអគ្គិសនី ដើម្បីសម្រេចតាមនិន្នាការកាត់បន្ថយការប៉ះពាល់បរិស្ថាន ក្រុមហ៊ុន Toyota នៅតែមានជំនឿថា ការអភិវឌ្ឍថាមពលអ៊ីដ្រូហ្សែន គឺជាបច្ចេកវិទ្យាដ៏មានតម្លៃនាពេលអនាគត។ ហើយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ Toyota បានក្លាយជាសំលេងដ៏ខ្លាំងក្លារបស់ឧស្សាហកម្មរថយន្តប្រឆាំងនឹងការផ្លាស់ប្តូររថយន្តប្រើប្រេងទៅជារថយន្តអគ្គិសនី ដោយសំអាងថារថយន្តអគ្គិសនីមិនមានប្រសិទ្ធភាពច្រើនចំពោះបរិស្ថាននោះឡើយ។

កាលពីខែមិថុនា លោក Chris Reynolds មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកត្រួតពិនិត្យទំនាក់ទំនងរដ្ឋាភិបាលរបស់ក្រុមហ៊ុន Toyota បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំឯកជនជាមួយសមាជិកសមាជិកាសភាអាមេរិកនិងសង្កត់ធ្ងន់លើការជំទាស់របស់ក្រុមហ៊ុនចំពោះការផ្លាស់ប្តូរចំពោះរថយន្តអគ្គិសនី។ លោក Reynolds អះអាងថារថយន្តកូនកាត់ Hybrid ប្រើសាំង ដូចជារថយន្ត Prius និងរថយន្តដើរដោយថាមពលអ៊ីដ្រូហ្សែនគួរតែដើរតួនាទីធំជាងនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយពួកគេបានចាប់ផ្តើមវិនិយោគលើបច្ចេកវិទ្យានេះក្នុងពេលដូចគ្នានឹងក្រុមហ៊ុន Honda បានបញ្ចេញម៉ូឌែល FCX និង Clarity។ ប៉ុន្តែចាប់តាំងពីពេលនោះមកក្រុមហ៊ុនហុងដាក៏បានផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួនទៅជារថយន្តអគ្គិសនីវិញ ខណ:ក្រុមហ៊ុនផលិតរថយន្តជាច្រើនផ្សេងទៀតបានបោះបង់ចោលរថយន្តអ៊ីដ្រូហ្សែនដោយក្រុមហ៊ុន Volkswagen និយាយត្រង់ ៗ ថាឥន្ធនៈអ៊ីដ្រូហ្សែនមិនមែនមិនមែនជាជម្រើសសម្រាប់រថយន្តដែលគ្មានការបំភាយឧស្ម័នឡើយ។

ទន្ទឹមនឹងនេះដែរ Toyota នៅតែបន្តបច្ចេកវិទ្យាដែលមានតំលៃថ្លៃជាមួយ Mirai ដែលឥឡូវនេះស្ថិតនៅក្នុងជំនាន់ទី ២ របស់ខ្លួន។ របាយការណ៍ថ្មីមួយនៅក្នុងកាសែតញូវយ៉កថែមស៍បានចង្អុលបង្ហាញថាការពន្លឿនការផ្លាស់ប្តូរពីរថយន្តប្រើសាំងទៅជារថយន្តអគ្គិសនីអាចធ្វើឱ្យ Toyota បាត់បង់ចំណែកទីផ្សារ ប៉ះពាល់ដល់អាជីវកម្ម និងប្រាក់ចំណេញ ដោយសារតែ Toyota ផ្តោតលើអនាគតនៃថាមពលអ៊ីដ្រូហ្សែនមិនមែនថាមពលអគ្គិសនី។ ហើយថ្វីបើតូយ៉ូតាបានសន្យាថានឹងមានកញ្ចប់អាគុយមានគុណសម្បត្តិជាងថ្មលីចូម-អ៊ីយ៉ុងក៏ដោយក៏ក្រុមអ្នកវិភាគនិយាយថាវាប្រហែលប្រើពេលយូរទៀត ដើម្បីសម្រេចវា។

ទោះយ៉ាងណា Toyota នៅតែមានការប្តេជ្ញាចិត្តយ៉ាង និងរំពឹងចំពោះរថយន្តអគ្គិសនី ដោយសារនិន្នាការ និងតម្រូវការបទប្បញ្ញត្តិនៅក្នុងទីផ្សារសំខាន់ៗរបស់ខ្លួន។ ឧទាហរណ៍ប្រទេសចិនទាមទារឱ្យក្រុមហ៊ុនផលិតរថយន្តធានាថាយ៉ាងហោចណាស់ ៤០% នៃការលក់គឺអគ្គិសនីនៅឆ្នាំ ២០៣០ ។ ខណ:ពេលនៅលើទីផ្សារនេះ Toyota មានផលិតផលតែពីរប៉ុណ្ណោះគឺ C-HR EV និង Izoa ដែលផលិតចេញពីការបណ្តាក់ទុនរួមគ្នាជាមួយ FAW និង GAC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម