Lexus LX ជំនាន់ថ្មី ឌីហ្សាញបែបនេះ ឲ្យពិន្ទុប៉ុន្មានដែរ?

ផ្អែកតាមរូបភាពបែកធ្លាយលើអនឡាញ វិបសាយរថយន្តរុស្ស៊ីឈ្មោះថា Kolesa.ru បានចេញផ្សាយរូបភាពឌីហ្សាញដំបូងនៃរថយន្ត Lexus LX ជំនាន់ថ្មី ដែលនឹងមានការផ្លាស់ប្ដូររូបរាងថ្មី។

រចនាបថនៃ Lexus LX ដែលកើតចេញពីការស្រមើស្រមៃខ្លះៗនេះ គឺមើលទៅមានលក្ខណៈស្រដៀងនឹងរថយន្ត Land Cruiser ជំនាន់ថ្មីបន្តិចបន្តួច ប៉ុន្តែខុសគ្នាពីរថយន្ត Lexus LX ជំនាន់បច្ចុប្បន្នទាំងស្រុងតែម្ដង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Lexus LX ជំនាន់ថ្មីត្រូវបានគេរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីន ៣,៥លីត្រ ៦ស៊ីឡាំង ជាស្តង់ដារដូចជារថយន្ត Land Cruiser ថ្មីដែរ ដោយវាអាចផលិតកម្លាំងបាន ៤០៩សេះ។ ម៉ាស៊ីននេះគឺចូលមកជំនួសម៉ាស៊ីនចំណុះ ៥,៧លីត្រ ៨ស៊ីឡាំង ដែលធ្វើឲ្យគេសង្ស័យថា Lexus LX នឹងលែងប្រើឈ្មោះ LX 570 តទៀតហើយ។

បន្ថែមពីនេះដែរ Lexus LX ក៏ត្រូវបានរំពឹងថានឹងមានប្រៅេទ Hybrid ស៊េរីខ្ពស់ អាចផលិតកម្លាំងបាន ៤៨០សេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម