ក្រុមហ៊ុនផលិតរថយន្តជាច្រើន កំពុងតែងាកមកផលិតរថយន្តអគ្គិសនីវិញ ដោយក្នុងនោះរួមមានទាំងម៉ាកប្រណីតៗ ដូចជា Bentley និង Bugatti ផងដែរ។
ឥឡូវនេះ ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស Aston Martin ក៏នឹងចូលរួមជាមួយគេដែរ ដោយរថយន្តអគ្គិសនីដំបូងបង្អស់របស់វា នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៦ ខាងមុខ។
CEO ក្រុមហ៊ុន Aston Martin លោក Tobias Moers បានប្រាប់ទៅកាន់គេហទំព័ររថយន្ត MotorTrend ឲ្យដឹងថា រថយន្តអគ្គិសនីរបស់ខ្លួននឹងត្រូវរង់ចាំរហូតដល់ម៉ាក Aston Martin ត្រៀមខ្លួនរួចស្រេចក្នុងការបញ្ចេញរថយន្តស្ព័រជំនាន់ថ្មីរបស់ខ្លួន។
ថ្វីបើម៉ូដែល DBX គឺជារថយន្តដែលលក់ដាច់បំផុតរបស់ Aston Martin ក៏ដោយ ប៉ុន្តែវាទំនងជា មិនក្លាយជារថយន្តអគ្គិសនីដំបូងបង្អស់ក្រុមហ៊ុននេះឡើយ។ ផ្ទុយទៅវិញ គេរំពឹងថាម៉ូដែល DB11 នឹងទទួលរ៉ាប់រងនូវភារកិច្ចនេះ៕