ឡានកូរ៉េ Genesis G80 ឆ្នាំ២០២២ ចេញតម្លៃលក់ផ្លូវការ ចាប់ពីខ្ទង់ ៤ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តកូរ៉េ ដែលស្ថិតក្រោមក្រុមហ៊ុន Hyundai គឺ Genesis បានប្រកាសចេញនូវតម្លៃនៃរថយន្ត Genesis G80 ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដោយចាប់ពី ៤៨ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Genesis G80 ឆ្នាំ២០២២ ប្រភេទ Base Model គឺម៉ូដែល 2.5T RWD ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ និងកម្លាំងរមួល ៤២១ញ៉ូតុនម៉ែត្រ ហើយប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខអូតូ ៨វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្តមកទៀតនោះគឺម៉ូដែល G80 2.5T AWD ឆ្នាំ២០២២ មានតម្លៃចាប់ពី ៥១ ១៥០ដុល្លារ ដែលមានលក្ខណៈសម្បត្តិដូចម៉ូដែលខាងលើដែរ តែប្រើប៉ុងពីរ។

ជាមួយគ្នានេះដែរ Genesis ក៏មានផ្តល់ជម្រើសម៉ូដែលផ្សេងទៀត ដូចជា G80 3.5T AWD Sport ដែលបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៧៥សេះ និងកម្លាំងរមួល ៥៣០ញ៉ូតុនម៉ែត្រ ដែលមានតម្លៃចាប់ពី ៦៣ ៤៥០ដុល្លារ។

ចំពោះម៉ូដែល G80 3.5T AWD Sport នេះ គឺអាចបន្ថែម Option ដូចជា Prestige Package តម្លៃ ៦ ៣០០ដុល្លារ និង Premium Package តម្លៃ ៦ ៨០០ដុល្លារ ដោយក្នុងនោះរួមមានទាំង យ៉ាន់កង់ Alloy ទំហំ ២០អ៊ីញ, ពូកស្បែក Nappa Leather, មុខងារ Remote Smart Parking Assist, Parking Collision-Avoidance Assist, កុងទ័របាញ់លើកញ្ចក់ Heads-Up Display, កុងទ័រឌីជីថល ១២,៣អ៊ីញ និង មុខងារ Forward Attention Warning ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម