MG Astor ឡាន SUV ថ្មីបងប្អូនរបស់ MG ZS

MG Astor គឺជារថយន្ត SUV ថ្មីរបស់ក្រុមហ៊ុន MG សម្រាប់ដាក់លក់នៅទីផ្សារប្រទេសឥណ្ឌា ដែលវាគឺត្រូវបានវិវត្តន៍ចេញពីរថយន្ត MG ZS មានបំពាក់នូវជំនួយការបើកបរទំនើប និងមុខងារទំនើបៗមួយចំនួន។

រថយន្ត MG Astor នេះមានរូបរាងខុសពី MG ZS នៅលើផ្ទាំងប៉ាណាខាងមុខ, ការប្រើប្រាស់យ៉ាន់ Alloy ទំហំ ១៧អ៊ីញ, ផ្នែកខាងក្រោយមានរចនាបថថ្មី និងមានបំពង់ស៊ីម៉ាំងបញ្ឆោតចំនួនពីរផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG Astor មានទំហំប្រវែង ៤៣២៣ម.ម ទទឹង ១៨០៩ម.ម និងកម្ពស់ ១៦៥០ម.ម ប្រៀបនឹង MG ZS គឺមិនខុសគ្នាប៉ុន្មាននោះទេដែល ZS មានទំហំប្រវែង ៤៣១៣ម.ម ទទឹង ១៨០៩ម.ម និងកម្ពស់ ១៦៤៨ម.ម។

ចំពោះផ្នែកម៉ាស៊ីនរបស់វាមានពីរជម្រើស គឺជម្រើសម៉ាស៊ីន ១,៤លីត្រ Turbo ផលិតកម្លាំងបាន ១៣៦សេះ និងជម្រើស ១,៥លីត្រ ផលិតកម្លាំងបាន ១០៧សេះ។

គួរដឹងថា Astor គឺជារថយន្ត SUV ដំបូងគេនៅឥណ្ឌាដែលមានជំនួយការបើកបរសិប្បនិម្មិត និងបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិតពីរ។ វាមាននូវមុខងារ adaptive cruise control, automatic emergency braking, front-rear collision warning, lane departure warning, lane keeping and lane change assist, speed warning, blind spot warning និង intelligent headlight control ផងដែរ។

នៅទីផ្សារឥណ្ឌា MG Astor នឹងជាគូប្រជែងថ្មីរបស់ Hyundai Creta និង Kia Seltos ខណៈដែលតម្លៃលក់នៅមិនទាន់ប្រកាសចេញនៅឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម