Toyota Sienna ប្រភេទ Woodland Edition ឆ្នាំ២០២២ នឹងមានតម្លៃចាប់ពី ៤៦ ០០០ដុល្លារ

ព័ត៌មានលម្អិតអំពីតម្លៃនៃរថយន្ត Toyota Sienna ប្រភេទ Woodland Edition ឆ្នាំ២០២២ បានលេចឡើង បន្ទាប់ពីវារថយន្តនេះបានបង្ហាញខ្លួនកាលពីដើមឆ្នាំកន្លងទៅ។

រថយន្ត Toyota Sienna Woodland Edition ត្រូវបានផលិតឡើងដោយផ្អែកតាមម៉ូដែល XLE ហើយមានតម្លៃចាប់ពី ៤៦ ៥៦៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ពោលគឺថ្លៃជាងម៉ូដែល Sienna XLE ដល់ទៅ ៣ ៥០០ដុល្លារឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ ប្រសិនបើអតិថិជនជ្រើសយក Option អេក្រង់កម្សាន្តនៅកៅអីក្រោយ និង Option មួយចំនួនផ្សេងទៀត តម្លៃរបស់ Sienna Woodland Edition អាចឡើងដល់ទៅ ៤៨ ០០០ដុល្លារឯណោះ។

គួរឲ្យដឹងថា Sienna Woodland Edition មានលក្ខណៈពិសេសមួយចំនួនខុសពីម៉ូដែល Sienna XLE ដោយក្នុងនោះរួមមានទាំង ពណ៌ស៊ីម៉ង់, ឡូហ្គូពណ៌ខ្មៅ, ក្រមេពណ៌ខ្មៅ និង រឺហ្គែរលើដំបូល ជាដើម។ មិនតែប៉ុណ្ណោះ Toyota ក៏បានកល់បូមលើម៉ូដែលពិសេសនេះខ្ពស់ជាងមុន ០,៦អ៊ីញ, បំពាក់ទំពក់ថ្ពក់ ដែលអាចអូសសណ្តោងបានទម្ងន់ ១៥៨០គីឡូក្រាម និង យ៉ាន់កង់ទំហំ ១៨អ៊ីញ ទៀតផង។

ចំណែកឯកាប៊ីនខាងក្នុងវិញ វាមានបំពាក់ពូក រំលេចដោយថ្នេរដេរ, កៅអីជួរទី២ ជាកៅអីធំ, ទ្វារចំហៀងទាត់ជើងបើកអូតូ និងប្រព័ន្ធសំឡេង JBL មាន Speaker ១២គ្រាប់ផងដែរ។

រថយន្ត Toyota Sienna ថ្មីទាំងអស់ប្រើម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនី ២គ្រឿង ដែលបង្កើតកម្លាំងបានសរុប ២៤៣សេះ ហើយមានកម្រិតស៊ីសាំងត្រឹមតែ ៦,៥លីត្រ/១០០គីឡូម៉ែត្រ។

រថយន្ត Sienna Woodland Edition ក៏មានបំពាក់ប្រព័ន្ធ Toyota Safety Suite ជំនាន់ទី២ ដោយក្នុងនោះមានមុខងារដូចជា Pre-Collision system with Pedestrian Detection, Lane Departure Alert with Lane Trace Assist និង Full Speed Adaptive Cruise Control ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម