ក្រុមហ៊ុន SAIC-GM-Wuling ដែលជាក្រុមហ៊ុនរួមបង្កើតគ្នាឡើងដោយក្រុមហ៊ុនរថយន្តបី បានប្រកាសចេញរថយន្តចេញម៉ូដែល Wuling Nano EV ដែលកំពុងដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្តមួយនៅប្រទេសចិន។
Nano EV គឺជារថយន្តកូនប្អូននៃរថយន្ត Mini Hongguang EV ដែលជារថយន្តអគ្គិសនីដ៏ធូរថ្លៃមួយ និងពេញនិយមបំផុតមួយ ដែលលក់បានលក់នៅប្រទេសចិនចាប់តាំងពីខែកក្កដា ឆ្នាំ២០២០មក។
Nano EV នេះនឹងចូលមកជំនួសរថយន្ត Baojun E200 ដែលរថយន្តនេះគឺមានទំហំប្រវែង ២៤៩៧ម.ម មានទទឹងប្រវែង ១៥២៦ម.ម និងកម្ពស់ ១៦១៦ម.ម ជាមួយប្រវែងពីកង់មុខទៅកង់ក្រោយគឺ ១៦០០ម.ម។
វាមានបំពាក់ដោយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ៣២សេះ និងអាគុយចំណុះ ២៨គីឡូវ៉ាត់ម៉ោង ដែលសាកភ្លើងមួយពេញអាចបើកបរបានចម្ងាយ ៣០៥គីឡូម៉ែត្រ។ រថយន្តនេះអាចសាកភ្លើងពី ២០ ដល់ ១០០% ក្នុងពេលត្រឹម ១៣,៥ម៉ោង ហើយបើសាកភ្លើងជាមួយដុំសាកកម្លាំង ៦,៦គីឡូវ៉ាត់ ប្រើពេលត្រឹម ៤,៥ម៉ោងប៉ុណ្ណោះ។
Nano EV នឹងដាក់លក់លើទីផ្សារប្រទេសចិនក្នុងតម្លៃចាប់ពីប្រមាណ ៣ ១០០ដុល្លារ ដែលធូរថ្លៃជាងតម្លៃ ៤ ៥០០ដុល្លារ របស់រថយន្ត Hongguang Mini EV ទៅទៀត៕